ក្រយៅគុក នៅតែគុក! ទើបចេញពីគុក៣ខែ ឆក់ទៀត ប៉ូលិចាប់ញាត់គុកដដែល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានី ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៧ទៅឆក់កាបូបពីស្រី្តម្នាក់កាលពីវេលាម៉ោង១ រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១៥ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ចាប់បានភ្លាម ទើបដឹងថា ជនសង្ស័យរូបនេះ ទើបចេញពីគុកបានជាង៣ខែ ប៉ុណ្ណោះ ។

ជនសង្ស័យឈ្មោះ សុំចាន់ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ ទើបចេញពីគុកបានជាង៣ខែ ។ ជនរងគ្រោះឈ្មោះ សុខ រដ្ននា ភេទស្រី៣៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៥ ម្ដុំផ្លូវតូច លេខ១៣២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីមន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌ៧មករា កំពុងដាក់ល្បាតក្នុងមូលដ្នាន ក៏ស្រាប់តែឃើញបុរសម្នាក់ ជិះម៉ូតូឌុបស្រ្តីម្នាក់នៅពីក្រោយ ហើយបានស្រែកជួយផងៗ ចោរឆក់កាបូប ស្រាប់តែកម្លាំងព្រហ្មទណ្ឌ៧មករា កំពុងដាក់ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញ ក៏បានដេញតាមពីក្រោយ ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC.9037 ភ្លាមៗនោះ ដេញតាមពីក្រោយ រហូតដល់នៅចំណុច ផ្លូវលេខសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ទើបកម្លាំងឃាត់ខ្លួនបានជនសង្ស័យ ហើយក៏បានធ្វើការឆែកឆេរ ខ្លួនជនសង្ស័យរកឃើញថ្នាំញៀន ១កញ្ចប់តូចផងដែរ៕ អូន ធួក

%e1%9e%86%e1%9e%80%e1%9f%8b

Leave a Reply

Your email address will not be published. Required fields are marked *