ជក់ថ្នាំញៀនអុកឡុកក្នុងផ្ទះត្រូវម្តាយប្តឹង​នគរ​បាល​ប៉ុស្តិ៍​ឃាត់ខ្លួន

 

 

 

 
ភ្នំពេញ៖​ ជនសង្ស័យម្នាក់បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនដល់កំពូលហើយបានអុកឡុកក្នុងផ្ទះស្ទើរាល់ថ្ងៃដោយសារតែម្តាយទ្រាំលែងបានក៏រាយការណ៍ទៅនរគបាល​ប៉ុស្តិ៍​អោយឃាត់ខ្លួន​។ហេតុការណ៍​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៧​ នៅខាងលិចវត្តអង្គតាមិញ​ ភូមិថ្មគោល​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

​ជនសង្ស័យឈ្មោះរម្យ​ សុភាព​ ភេទប្រុសអាយុ២៥​ ឆ្នាំ​ មុខរបរត់ឌុប​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
តាម​ប្រភព​ពត៌​មាន​ពី​កម្លាំង​នគរ​បាល​បានអោយដឹងថា​ នៅមុនពេលកើតម្តាយជនសង្ស័យបានរាយការណ៍ទៅសមត្ថកិច្ចថាកូនរបស់គាត់បានប្រើប្រាស់គ្រឿងញៀនស្ទើរាល់ថ្ងៃហើយបានអុកឡុកក្នុងផ្ទះទើបគាត់ទ្រាំលែងបានទើបប្តឹងសមត្ថកិច្ចតែម្តងទៅ។ ក្រោយមកទើបសមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនតែម្តង។
​ បច្ចុុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួនិងបញ្ជូនទៅអធិការនគរបាលខណ្ឌោធិ៍សែនជ័យដើម្បីចាត់ការ​បន្ត​៕សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *