សាហាវ​ណាស់​!តាំងពីខេត្តក្រចេះជិះម៉ូតូស្វែងរកលួចម៉ូតូនៅខណ្ឌដង្កោត្រូវជាប់ខ្នោះ​កម្លាំង​នគរ​បាល​

 

 

 

ភ្នំពេញ៖​កម្លាំង​នគរ​បាល​ខណ្ឌដង្កោឃាត់ខ្លួនមុខសញាកាច់ករម៉ូតូយ៉ាងសកម្មបាន២នាក់ទាំងព្រឹកកាលពីវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាសង្កាត់សាក់សំពៅ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាមឈ្មោះទី ១.ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​ ២.ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
តាមសមត្ថកិច្ចបានប្រាប់អោយដឹងថា កម្លាំងនគរបាលខណ្ឌដង្កោហសការជាមួយកម្លាំងប៉ុស្តិ៍ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវជាតិលេខ២០A ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ បានឃើញជនសង្ស័យឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 លេខតួ និងលេខម៉ាស៊ីន9572486 ឌុបគ្នាពីកើតទៅលិច។ពេល​នោះ​កម្លាំង​នគរ​បាល​យើងមានការសង្ស័យ ក៏ជិះដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខសាលាសង្កាត់សាក់សំពៅ ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើការត្រួតពិនិត្យ រកឃើញដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២ នៅក្នុងហោប៉ៅអាវខាងស្តាំ និងសោរខ្សៀលេខ០៨ចំនួន០១ នៅចង្កេះខោរបស់ជនសង្ស័យឈ្មោះ ចាន់ ធឿន ហើយសមត្ថកិច្ចយើងក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
សំភារៈដែលសមត្ថកិច្ចដកហូតបានរួមមានដែកជ្រុងចុងសំប៉ែតស្រួចចំនួន០២ ២.សោរខ្សៀលេខ៨ចំនួន០១ ៣. កូនសោរម៉ូតូចំនួនមួយ ៤.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FV-1468 ៥.សោរដោះម៉ូតូមួយចំនួន ។
បច្ចុប្បន្នជនសង្សយ័ទាំង២នាក់កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *