កម្លាំង​នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់និងថ្នាំញៀន៥កញ្ចប់ថង់តូច

 

 

ភ្នំពេញ​៖កាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧​ស្ថិត​តាម​បណ្ដោយ​ផ្លូវបេតុងភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។កម្លាំង​នគរ​បាល​ស្ទឹង​មាន​ជ័យ​ជិះ​ម៉ូតូ​ដើរ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ប្រទះឃើញមនុស្សប្រុស២នាក់ឈរគួអោយសង្ស័យក៏ត្រួតពិនិត្យហើយរួចឃើញថ្នាំញៀន៥កញ្ចប់ថង់តូចលាក់នៅជិតក្បែខ្លួន​ក៏​ឃាត់​យក​មក​សាក​សួរ​។

ជនសង្ស័យទី១ឈ្មោះឈាង លីហ៊ាង ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញមានស្រុកកំណើតភូមិក្រូចឃុំកន្សោមអកស្រុកកំពង់ត្របែកខេតព្រៃវែង ២ឈ្មោះឆក ម៉ាប់ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិទ្រា៤សង្កាត់ ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ មានស្រុកកំណើយភូមិក្រូចឃុំកន្សោមអកស្រុកកំពង់ត្របែកខេត្តព្រៃវែង។

បច្ចុប្បន្ននេះ​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្ទឹង​មាន​ជ័យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​នៃ​អធិការ​ខណ្ឌ​ចាត់​ការ​បន្ត​៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *