ជន​សង្ស័យ​ចំនួន​៣នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ចាប់​ឃាត់​ខ្លួន​ពី​បទ​លួច​ឆក់​ទូរស័ព្ទ​ដៃ​ជន​ជាតិ​បរទេស​

 

 

 
ភ្នំពេញ​៖​ជន​ជាតិ​បរទេស​ម្នាក់​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ត្រូវ​ជន​សង្ស័យ​ចំនួន​៣នាក់​ឆក់​ទូរស័ព្ទ​ដៃ​គាប់​ជួន​នឹង​កម្លាំង​នគរ​បាល​ខណ្ឌ​ដូន​ពេញ​កំពុង​ជិះ​ម៉ូតូ​ល្បាតការពារក្នុងមូលដ្ឋាន​ឃើញ​ទាន់​ចាប់​ឃាត់​ខ្លួន​យក​មក​ផ្ដន្ទាទោស​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី១៤ ខែ​សីហា​ឆ្នាំ២០១៧ វេលាម៉ោង២០ និង០០ នាទីយប់​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ព្រះសុីសុវត្ថិ ភូមិ 1 សង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ ដូចខាងក្រោម:
1/-ឈ្មោះ សៅ. ពិសិទ្ធ ភេទប្រុស អាយុ 21 ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦Eផ្លូវលេខ១១ភូមិ៦ សង្កាត់ផ្សារកណ្តាល1 ខណ្ឌ ដូនពេញ ។
2/- ឈ្មោះ សុខ. សុីង ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំសង្កាត់ឬស្សីកែវខណ្ឌ ឫស្សីកែវ ។
3/-ឈ្មោះ កង. តារាវីដា ភេទស្រី អាយុ 23 ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ។ចំណែកឯ​ជនរងគ្រោះមិនស្គាល់ឈ្មោះភេទប្រុស អាយុប្រហែល៤០ឆ្នាំជាជន​ជាតិ​បរទេសមិនបានមកដាក់ពាក្យបណ្តឹង ។

តាម​ប្រភព​ពត៌​មាន​ពី​កម្លាំង​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជា​ជន​ជាតិ​បរទេស​ម្នាក់​កាន់​ទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូន6ពណ៌ប្រផេះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុីសុវត្តិ​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​ចំនួន​៣នាក់​ជិះ​ម៉ូតូមួយគ្រឿងម៉ាកZOOMER.Xពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1EE2104​មក​ក្បែរ​រួច​ធ្វើ​សកម្ម​ភាព​លួច​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ខណៈ​នោះ​កម្លាំង​នគរ​បាល​ខណ្ឌ​សហការជាមួយ​កម្លាំង​នគរបាលប៉ុស្តិ៍​កំពុង​ជិះ​ម៉ូតូ​ល្បាតការពារក្នុងមូលដ្ឋាន​ឃើញ​ទាន់​ចាប់​ឃាត់​ខ្លួន​យក​មក​សាក​សួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌខណ្ឌ​។
​ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដេីម្បីកសាងសំនុំរឿង តាមនិតិវិធី​ រីឯ​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ប្រគល់ទៅអោយ​ជនរងគ្រោះ​វិញ​​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *