កម្លាំង​នគរបាលប៉ុសិ៍្តចោមចៅឃាត់ជនសង្ស័យបាន២នាក់លើករណីវាយប្លន់យកម៉ូតូមិនបានសំរេច

 

 

 
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវ​កម្លាំង​ប៉ុស្តិ៍ចោមចៅបានឃាត់ខ្លួនបន្ទាប់ពីេចញពីក្លឹបហើយធ្វើសកម្មភាព
ករណីវាយប្លន់ម៉ូតូពីជនរងគ្រោះមិនបានសំរេច។ហេតុការណ៍​បានកើតឡើងកាលវេលាម៉ោង០១និង១៥នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៧តាមបណ្តោយផ្លូវ បេតុង វេងស្រេងចំណុចទល់មុខជិតក្លឹបហ្វាន់ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។
ជនសង្ស័យទី១មានឈ្មោះម៉ុលសុធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិសិត្យឆ្នាំទី១ផ្នែកច្បាប់ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។មានស្រុកកំណើតនៅភូមិតាព្រហ្ម ឃុំព្រែឯង ស្រុកកៀន​ស្វាយខេត្តកណ្តាល។ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1GM9348ជិះគ្នាក្នុងទិសដៅពីកើតទៅលិច។
ជនសង្ស័យទី២មានឈ្មោះប៉ុកហេងភេទប្រុសអាយុ១៩ឆ្នាំមានមុខរបរលក់ផ្កាស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានស្រុកកំណើតស្នាក់នៅខាងលើ។ចំណែកឯ​
ជនរងគ្រោះទី១ ឈ្មោះ​ លុយ​ កាតាន់ភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មករផលិតទឹកបិរសុទ្ធលីយ៉ុងស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិថ្មគោលខណ្ឌសែនជ័យជាម្ចាស់ម៉ូតូម៉ាកZOOMERXពណ៍សពាក់ស្លាកលេខភ្នំពេញ1DQ3800ជិះគ្នា២នាក់ក្នុងទិសដៅកើតទៅលិច។​ជនរងគ្រោះទី២មានឈ្មោះយ៉ង់សុកុម្ភះភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករផលិតទឹកបិរសុទ្ធលីយ៉ុងស្នាក់នៅភូមថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យមានស្រុកកំសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្ត​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *