ជីវិត​សង្ខា​មិន​ទៀង​កើត​ចាស់​ឈឺ​ស្លាប់​

0
242

 

 
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាកាលពីពេលយប់មិញ ស្រាប់តែព្រឹកឡើង ត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ និងបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសង់ថ្មីមួួកន្លែង ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៍រមានបានបញ្ជាក់ថាជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ញឹម ម៉ាន ភេទ ប្រុស មានអាយុ ៣៧ឆ្នាំ សព្វថ្ងៃបង្កើតមុខរបរ អ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅឯ ភូមិ ត្រោក ឃុំ ប្រធាតុ ស្រុក កំពុងត្របែក ខេត្ត ព្រៃវែង។
ក្រោយពី​កើត​ហេតុ​កម្លាំង​នគរបាលជំនាញខណ្ឌចុះទៅពិនិត្យ នឹងធ្វើរកោសល្យវិច័យ ឃើញថា សាកសពបានស្លាប់ដោយគាំងបេះដូង ហើយសាច់ញាតិ ក្រុមគ្រួសារ ក៏មិនបានប្តឹងផ្តល់អ្វីដែរ ដោយស្នើរសុំឱ្យ​កម្លាំង​នគរ​បាល​ ជួយបញ្ជាក់លិខិតមរណៈភាព​ដើម្បី​ដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here