ភ្លៀង​​ធ្លាក់​មួយ​មេ​ធ្វើ​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​កណ្ដាល​ផ្ទៃ​សមុទ្រ​

 

 

 

 

ខេត្ត​ព្រះសីហនុ​៖​ បុរស​ម្នាក់​ចេញ​ពី​ផ្ទះ​ទៅ​នេសាទ​នៅ​កណ្ដាល​ផ្ទៃ​សមុទ្រជួប​ប្រទះ​​មាន​ភ្លៀង​ធ្លាក់​លាយ​ផ្គរ​បណ្ដាល​អោយ​រន្ទះ​បាញ់​ចំ​ស្លាប់​ចោល​ប្រពន្ធ​កូន​យ៉ាង​អាណោចអាធម៌​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៥:៣០នាទី​រសៀល​ថ្ងៃ​ទី​១៥ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​លើផ្ទៃសមុទ្រត្រពាំងរពៅជាប់​ព្រុំ​ប្រទល់​ខេត្ត​កំពត​ក្នុងភូមិព្រែកប្រស់ឃុំទឹកថ្លាស្រុកព្រៃនប់។
សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះមឿន ប្រុស អាយុ​៣០ឆ្នាំមានទីលំ​ភូមិ​កើត​ហេតុ​ខាងលើ។
តាម​ប្រភព​ពត៌​មាន​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គាត់​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ស្រអាប់​មាន​ភ្លៀង​ធ្លាក់​លាយ​ផ្គរ​យ៉ាង​ខ្លាំង​ ខណៈ​នោះ​ជន​រង​គ្រោះ​កំពុង​តែ​នេសាទ​ត្រី​នៅ​លើ​ទូកកណ្ដាល​ផ្ទៃ​សមុទ្រ​ដើម្បី​យក​មក​លក់​ចិញ្ចឹម​គ្រួសារ​ស្រាប់​តែ​មាន​បាតុភូត​ធម្ម​ជាតិ​(រន្ទះ​បាញ់​)បាញ់​ចំ​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ចោល​ប្រពន្ធ​កូន​យំ​សោក​បោក​ខ្លួន​ស្ដាយ​ស្រណេះ​មិន​អស់​អាល័យ​អនុស្សាវរីយ៍​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា​។
ក្រោយពី​កើត​ហេតុ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​​ធ្វើ​កោសល្យវិច្ច័យ​ខ្លាច​មិន​មែន​រឿង​រន្ទះ​បាញ់​។
បច្ចុប្បន្ន​នេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់​ប្រគល់ទៅអោយ​បងប្អូនសាច់​ញាត្តិ​យកមកធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋានវិញ​​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *