ភ្នំពេញ៖ គ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៤នឹង៥០នាទី ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៣ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថាភាគីទាំងសងខាងធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាខណៈនោះរថយន្តបង្កធន់ធំពាក់ស្លាកលេខ ព្រះសីហនុ 3A 3639 ដែលបើកបរដោយបុរសម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ។លុះមកដល់ចំណុចកើតហេតុក៏ភាគីខាងរថយន្តបានបើកក្នុងលក្ខណៈជែងទើបប៉ះម៉ូតូរឺម៉កលក់ពងទាគ្មានស្លាកលេខបណ្តាលឲ្យដួលក្រឡាប់ធ្លាក់ពងទាបែកអស់ជាច្រើនគ្រាប់នឹងខូចខាតរបស់របរព្រមទាំងគ្រឿងសម្រាប់លក់ផងដែរ។រីឯរឺម៉កបានក្រឡាប់ធ្លាក់ចូលក្នងបឹងនៅក្បែរនោះបណ្តាលឲ្យអ្នកលក់ដែលជាម្ចាស់រឺម៉ករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុក៏តំណាងភាគីទាំសងខាងធ្វើរកាចរចាណ៍គ្នានៅកន្លែងហេតុ។ប៉ុន្តែនៅតែមិនត្រូវគ្នាក៏សម្រេចឲ្យកំលាំងជំនាញខណ្ឌយកទៅរក្សារទុកដើម្បីធ្វើររងចាំការដោះស្រាយគ្នានៅពេលក្រោយ៕វាសនាសែនជ័យ