កម្លាំង​នគរ​បាល​ខណ្ឌមានជ័យបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់រួមទាំងកាំភ្លើងមួយដើម

 

 

 

ភ្នំពេញ៖នៅម៉ោង៩ព្រឹកថ្ងៃទី១៥ខែសីហា​ឆ្នាំ២០១៧កម្លាំង​នគរ​បាល​ខណ្ឌមានជ័យបានបង្ហាញមុខជនសង្ស័យប្រុសស្រី៣នាក់ករណីជួញដូរគ្រឿងញៀន រួមទាំងកាំ​ភ្លើងខ្លីមួយដើមដោយគ្មានលិខិត​ការអនុញ្ញាត។

សកម្មភាពចុះបង្ក្រាបនេះក្រោមការបញ្ចាផ្ទាល់របស់លោកអធិការខណ្ឌមានជយ័ តេង សុីណូ នឹងដឹកនាំដោយផ្ទាល់លោក​វរៈ​សេ​​នីយ៌ត្រី ហួរ ម៉េងវ៉ាង សហការជាមួយកម្លាំង​នគរបាល ប៉ុស្តិ៍បឹងទំពុន ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន​៖​
ទី១- ឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ​ទីលំនៅ​ផ្ទះជួល ផ្លូវលំ​ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពុនទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)​។
ទី​២-ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន ភេទ ប្រុស អាយុ​ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងសំណង់ ​ទីលំនៅផ្ទះ​គ្មានលេខ ផ្លូវលំ​ ភូមិ ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ទី៣-​ឈ្មោះ នួន សុជាតិតា ហៅ ជាតិ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ​ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុនទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ក្នុង​នោះ​កម្លាំង​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ដកហូតវត្ថុតាំងបាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ១២កញ្ចប់ថង់​ (កញ្ចប់ធំ០៦,​កញ្ចប់តូច​០៦),ជញ្ជីងអេឡិចត្រូនិច០១ ,​ស្លាប់ព្រា​សម្រាប់​ចូក​ថ្នាំញៀន ០១,​ឧបករណ៍សម្រាប់​ប្រើប្រាស់គ្រឿង​ញៀន​មួយ​ចំនួន ,ទូរស័ព្ទដៃ​ចាស់​២គ្រឿង និង អាវុធខ្លី០១ដើមម៉ាកកា៥៤ លេខ ២២៥០ ,បង់០១,គ្រាប់ចំនួន៧​គ្រាប់​។
តាម​ប្រភព​ដដែល​បានប្រាប់ឲ្យដឹងទៀត​ថា​ នៅមុនពេល​កើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន និង កម្លាំងនគរបាលខណ្ឌមានជ័យបានធ្វើការល្បាត់ពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុនទី២ ហើយពេលមកដល់ចំណុចមុខផ្ទះសំណាក់​កេសី​វលក្ខណ៍​ ផ្លូវលេខ៣៧១​ ក្រុមទី​០១ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពុន​ទី២ ខណ្ឌមាន​ជ័​យ (ចំនុចកើតហេតុ)ក៏ប្រទះឃើញជនសង្ស័ យឈ្មោះ ចាន់ ហុងយុក ហៅ ពេជ្រ កំពុងឈ រនៅមុខផ្ទះសំណាក់កេសីវលក្ខណ៍ ដោយមាន ការសង្ស័យសមត្ថកិច្ចយើងបានហៅត្រួតពិនិត្យឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿង ញៀន) ចំនួន ១០កញ្ចប់ថង់​ (កញ្ចប់តូច ០៤ ,កញ្ចប់ធំ០៦) ក៏ឃាត់ខ្លួន​ជន​សង្ស័យ ចាន់ ហុងយុក ហៅ ពេជ្រ យកមកសាកសួរ នៅ ស្នាក់ការប៉ុស្តិ៍បឹងទំពុនពេលនោះសង្ស័យឈ្មោះ ចាន់ ហុងយុកហៅ ពេជ្រ បានឆ្លើយ សារភាពចំពោះថ្នាំញៀនគឺរូបនាងបានទិញពីបុរសម្នាក់ឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន នៅ ផ្ទះសំណាកវិច្ឆិកា សង្កាត់ សង្កាត់បឹងកេង កង២ ខណ្ឌ​ចំការមន ភ្លាមនោះសមត្ថកិច្ច យើងបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សុថារិទ្ធ ហៅ រ័ត្ន និងបានចាប់យកវត្ថុតាង ជញ្ជីងអេឡិចត្រូនិច០១គ្រឿង,ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់ធំ,អាវុធខ្លី០១ដើមម៉ាកកា៥៤លេខ២២៥០,បង់០១,គ្រាប់ចំនួន ០៧​គ្រាប់ យកមកសាក​សួរនៅប៉ុស្តិ៍បឹងទំពុនតែម្តង ។

បច្ចុប្បន្ន​​​ជន​​សង្ស័យទាំង៣នាក់ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាតការតាមនីតិវិធី ៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *