ជួល​មក​អោយ​ធ្វើ​ការ​ងារ​សុខ​ៗ​បែក​គំនិត​លួច​ម៉ូតូ​ថៅកែ​ឯង​ជាប់​ខ្នោះ​កម្លាំង​នគរ​បាល​

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​ជា​កម្មករ​ក្នុង​ហាង​ផឹកសុី​មួយ​កន្លែង​​ធ្វើ​សកម្ម​ភាព​លួច​យក​ម៉ូតូ​ពី​ថៅកែ​បាន​៤ថ្ងៃ​ទើប​កម្លាំង​នគរ​បាល​ចាប់​ឃាត់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ ខណៈ​ដែល​ម្ចាស់​ហាង​ទុក​កូន​សោរ​លើ​តុ​ប្រហេះ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីថ្ងៃទី១១ខែសីហាឆ្នាំ​២០១៧ម៉ោង១៩និង០០នាទីយប់​នៅមុខ ហាងម្លប់ដូង (ផ្ទះលេខ៨៤២) ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ទេស មុន្នី​ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។​ចំណែកឯ​ជនសង្ស័យឈ្មោះ ក្រូច ចិត្រ្តា ហៅ ស្រស់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពត៌​មាន​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ កាលពីថ្ងៃទី១១ខែសីហាឆ្នាំ​២០១៧ ម៉ោង១៩និង០០នាទីយប់​ខ្លួន​(ជនរងគ្រោះ)បានទុកម៉ូតូម៉ាកហុងដាZoomerX ពណ៌ស ពាក់ស្លាក លេខភ្នំពេញ ១FO-៦៩២៧ លេខតួ ៥០៣៨០១៧ លេខម៉ាសុីន ០០៣៨០១៧ នៅចំណុចកើតហេតុ និងទុកកូនសោរម៉ូតូ នៅលើតុក្រោមផ្ទះ។ ពេលនោះជនសង្ស័យក៏បានលួចយកកូនសោរទៅចាក់ម៉ូតូជិះគេចខ្លួន។​រហូត​ដល់ថ្ងៃទី ១៥ខែសីហាឆ្នាំ​២០១៧ ម៉ោង១៣និង០០នាទីរសៀល​ខ្លួន​ឃើញជនសង្ស័យកំពុងជិះម៉ូតូ នៅភូមិបឹងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ក៏រាយការណ៍ប្រាប់​កម្លាំង​នគរ​បាល​ស្រុកពញាឮឃាត់ខ្លួន​ព្រម​ទាំង​ដកហូតបានម៉ូតូមកវិញ។រួច​មក​កម្លាំង​នគរ​បាល​ស្រុក​ពញ្ញាឮប្រគល់ជូនកម្លាំង​នគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ត៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *