យុវជនម្នាក់ដើរមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារថ្មីដោយមិនដឹងមូលហេតុ

 

 
ភ្នំពេញ៖ យុវជនម្នាក់វ័យជាង២០ឆ្នាំបានដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបណ្ដាលឲ្យលិចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់យ៉ាងខ្លាំង កាលពីវេលាម៉ោង០៨និង១០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារខាងលើ មិនបានស្គាល់អត្តសញ្ញាណនោះទេ តែបើតាមសម្ដីបុរសម្នាក់មានឈ្មោះ សាលី អាយុ៣៥ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីដឹកភ្ញៀវពីផ្សារកណ្ដាលឆ្ពោះទៅជ្រោយចង្វារត្រើយខាងកើត ហើយបន្ទាប់ពីរូបគាត់បានដាក់ភ្ញៀវចុះរួច ក៏វិលត្រឡប់មកវិញដោយធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ(ពីលើស្ពានជ្រោយចង្វារថ្មី) ស្រាប់តែឃើញយុវជនម្នាក់ មានវ័យជាង២០ឆ្នាំ ពាក់អាវ ស ដៃខ្លី និងស្លៀកខោខ្មៅជើងវែង បានដើរពីកើតទៅលិចហើយក៏ដោះស្បែកជើងលោតពីលើស្ពានជ្រោយចង្វារថ្មីធ្លាក់ចូលទឹក ធ្វើឲ្យគាត់ឈប់ម៉ូតូកង់បីដើរទៅមើល ឃើញយុវជនរងគ្រោះខាងលើធ្វើដៃខ្វៃៗរហូតបាត់ខ្លួនតែម្ដងទៅ ខណះពេលនោះរូបគាត់ក៏បានស្រែកឆឡោមនិងមានមនុស្សប្រុសស្រី២ទៅ៣នាក់បានឃើញហេតុការនេះដូចគាត់ដែរ រហូតបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុតែម្ដង ។
ក្នុងករណីយុវជនម្នាក់ដែលលោតពីលើស្ពានជ្រោយចង្វារថ្មីបណ្ដាលឲ្យបាត់ខ្លួនខាងលើនេះ ពុំមាននរណាម្នាក់ហ៊ានបញ្ចាក់ថា មកពីមូលហេតុអ្វីនោះទេ ហើយសមត្ថកិច្ចនិងអាជ្ញាធ័រមូលដ្ឋានក៏មិនសូវយកចិត្តទុកដាក់ទៅលើករណីខាងលើនេះដែរ៕ សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *