រថយន្តធន់ធំរបស់ផែស្ងួតតេងឡាយបានបើកបុកម៉ូតូបណ្តាលអោយបុរសម្នាក់របួសធ្ងន់

 

 
ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះកងពលតូច៧១១ដឹកយកទៅសង្គ្រោះភ្លាមៗ​ ខណៈ​ដែល​ជិះម៉ូតូ​មួយគ្រឿងត្រូវរថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ​ បុកចំពីមុខពេញទំហឹង។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧​ នៅចំណុចមុខសាលាសុវណ្ណភូមិ​ ផ្លូវជាតិលេខ៣​ ភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
​ ជនរងគ្រោះឈ្មោះ​ លិន​ ភ័ណ្ឌ​ ភេទប្រុសអាយុ២៨ឆ្នាំ​មិន​ស្គាល់​ទី​លំ​នៅ​។
​ តាម​ប្រភព​ពត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកMSX ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CZ 8148 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង​ ខណះមកដល់ចំណុចកើតហេតុក៏មានរថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3C 5551 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយសីុញ៉ូឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្តតែម្តង។
​ ក្រោយពេលកើតហេតុតៃកុងរថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់រីឯជនរងគ្រោះត្រូវបានរថយន្តកងពលតូច៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះភ្លាមឯចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដស្រាយពេលក្រោយ៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *