ភ្នំពេញ៖នៅយប់៧៖៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះម៉ាស្សាយីហោ «៩៩៩៩» ផ្ទះលេខ៣៧៥ ផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យមានការភ្ញាក់ផ្អើល មួយបន្ទាប់ពីបុរសម្នាក់តាមស្រឡាញ់ស្ដ្រីម៉ាស្សា ដែលបម្រើការនៅផ្ទះម៉ាស្សាខាងលើតាមស្រលាញ់ស្រីម៉ាស្សាមិនបានហើយហៅទៅនៅផ្ទះជាមួយមិនព្រមទៀត តាមដុតកន្លែងធ្វើការចោល តែត្រូវម្ចាស់ផ្ទះពន្លត់ទាន់ពេល ក្រោយមកជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានស្រឡាញ់ស្ដ្រីម៉ាស្សាម្នាក់ ឈ្មោះ ជា ស្រីអូន អាយុ២៥ឆ្នាំ បម្រើការនៅផ្ទះខាងលើរយៈពេលជាង២ខែមកហើយ។រីឯជន សង្ស័យឈ្មោះ អៀម រដ្ឋា អាយុ២៤ឆ្នាំ មុខរបររត់កង់បីុំ។ បុរសនេះ បានហៅស្រីមុំ ឲ្យទៅនៅផ្ទះជាមួយប៉ុន្ដែត្រូវនាងប្រកែកព្រោះមិនទាន់ស្គាល់ជនសង្ស័យច្បាស់។ លុះនៅថ្ងៃកើតហេតុ បានមករកឈ្មោះជាស្រីមុំ នៅកន្លែងម៉ាស្សាហើយមានកាន់ថង់មួយ ដាក់ដបសាំងប្រហែល៣លីត្រ និងកាន់ដែកកេះមួយក្នុងដៃ ពេលឃើញ
ដូច្នោះស្រីមុំ បានរត់ចូលក្នុងផ្ទះ ហើយជនសង្ស័យបានដេញតាម និងចាក់សាំងដុតក្នុងផ្ទះតែម្តង ប៉ុន្តែត្រូវបានម្ចាស់ផ្ទះពន្លត់ទាន់ពេលកុំអីអាចអន្តរាយធំ។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យមនុស្ស២នាក់របួសស្រាល និងខូចខាតសម្ភារៈក្នុងផ្ទះបន្ដិចបន្ទួច ហើយជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានភ្លាមៗរួចបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ អូន ធួក

