កម្លាំង​នគរ​បាល​ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលីសចាប់ឃាត់ខ្លួនខណៈកំពង់ធ្វើសកម្មភាពលក់ថ្នាំញៀនជាក់ស្តែងនិងដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ១តូច១ ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវរតេះភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពត៌​មាន​ពី​កម្លាំង​នគរ​បាល​ម្នាក់​បានអោយដឹងថាជនសង្ស័យមានឈ្មោះ សាយ សាមឿន (ហៅ ម៉ូម ) ភេទប្រសអាយុ៤៨ឆ្នាំមុខរបរមិនពិតនិងស្នាក់នៅបន្ទប់ជួលផ្លូវលំ សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

ប្រភពដដែល​បានប្រាប់ឲ្យដឹងទៀត​ថា​ មុននិងឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានជំុនាញស្រាវជ្រាវហើយកំណត់មុខសញ្ញាបានជាក់ស្តែងទើបឈានដល់ការឃាត់ខ្លួននិងដកហូតវត្ថតាងថ្នាំញៀនចំនួន២កញ្ចក់ធំ១តូចច១តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ធ្វើការឃាត់ខ្លួននិងសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *