ចោរ​២នាក់ធ្វើសកម្មភាពទាំងថ្ងៃ តែមិនបានសម្រេចរត់មិនរួចក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ

 

 

 

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ មុខសញ្ញាឆក់យ៉ាងសកម្ម តែងតែធ្វើសកម្មភាពឆក់តាមដងផ្លូវ នៅ ក្នុងខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ញឹកញាប់ ទីបំផុតអស់លក្ខណ៍​។ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់ កំពុងជិះកង់ទិញម្ហូប ត្រង់ចំណុចភូមិផ្លូវបេតុង ក្នុងភូមិព្រៃព្រីងជើងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៧ បានសម្រេចហើយ ជនរងគ្រោះស្រែកចោរៗក៏មានកាភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនិង កម្លាំងសម្ថិតកិច្ចប៉ុស្តិ៍ចោមចៅ ចេញអន្តរាគមន៍ប្រដេញតាម ចាប់បានម្នាក់នៅមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤។រីឯជនសង្ស័យម្នាក់ទៀតផ្តួលម៉ូតូចោលរួចរត់ឡើងលើដំបូលឃ្លាំងរបស់គេដែលនៅក្បែរនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និង កម្លាំងសន្តិសុខផ្សាររាប់រយនាក់ព័ន្ធ ហើយត្រូវបានកម្លាំងសម្ថិតកិច្ចឡើងតាមចាប់បាន ពលរដ្ឋស្វាគមន៍ មួយដៃមួយជើង ទម្រាំកម្លាំងការពារឈ្នះ ដឹកជនសង្ស័យចូលប៉ុស្តិចោមចៅ ។ជនសង្ស័យទាំង២នាក់ ជួបចំថ្ងៃស៊យ នេះ ទី១ ឈ្មោះ ឯម កៅ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ សាន ចំរើន ហៅ មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដើរឆក់កាបូប មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហង់ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កម្មកររោងចក្រសាន់ស្កាយ ស្នាក់នៅ ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិត្រពាំងទាប ឃុំមហាឫស្សី ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ ។ ដោយឡែក សម្ភារៈក្នុងកាបូប មានទូរស័ព្ទ២គ្រឿង លុយជាង១មុឺនរៀល ។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពីសម្រាកពីការងារក៏ ជិះកង់ទៅរកទិញម្ហូប ស្រាប់តែជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-1820 ជិះមកក្បែរ ហើយជនសង្ស័យ ម្នាក់ជិះពីក្រោយ ឈ្មោះ ឯម កៅ ឆក់យកកាបូបពីដៃហើយ បើកម៉ូតូរត់ឡើងតាមផ្លូវជាតិលេខ៤ឆ្ពោះទៅលិច រួចភ្លាមៗ ក៏ស្រែកឆោឡោឡើងក៏ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែនោះនិងសមត្ថកិច្ចក៏បានដេញតាមចាប់ បានម្នាក់ ហើយតាមចាប់បានម្នាក់ទៀត សម្ភារៈយកបានមកវិញ ។
ក្រោយកើតហេតុ ជនសង្ស័យ ទោះជាបងប្អូនប្រជាពលរដ្ឋព្យាយាមប៉ុនប៉ង ស្វាគមន៍ តែត្រូវបានកម្លាំងសម្ថិតកិច្ចធ្វើរការារាំងដើម្បីកុំឲ្យមានការស្វាគម៍ច្រើនពេក នាំខ្លួនទៅសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ ដើម្បីបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *