


ភ្នំពេញ៖បុរសម្នាក់ដែលលោតទឹកសម្លាប់ខ្លួនកាលវេលាម៉ោង៨យប់ថ្ងទី១៥ខែសីហាឆ្នាំ២០១៧បានផុសឡើងវិញហើយ។ហេតុការណ៍នេះធ្វើឲមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣០នាទីព្រឹកនៅតាមបណ្ដោយផ្លូវទន្លេសាបក្រុម១ក្នុងភូមិដើមគរសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះតាំងអ៊ីភេទប្រុសអាយុ៣១ឆ្នាំមុខរបរត់ម៉ូតូឌុបស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក។
តាមការរៀបរាប់ពីប្រពន្ធរងគ្រោះបានឲដឹងថាមុនពេលកើតហេតុប្ដីរបស់គាត់បានសុំលុយទៅលេងណែតដោយគាត់មិនឲទេស្រាប់នៅយប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧
ស្រាប់តែបាត់ប្ដីរបស់គាត់មិនត្រលប់មកផ្ទះវិញដោយគាត់ព្យាយាមដើររកប្ដីគ្រប់ទីកន្លែងតែនៅមិនឃើញ
ទើបតែថ្ងៃដោយគាត់បានឃើញព័ត៍ផ្សាយគាត់បានមកមើលពិតជាប្ដីរបស់គាត់ពិតប្រាកដមែន។
ដោយឡែកសពជនរងគ្រោះត្រូវបងប្អូនប្រជាពរដ្ឋបានស្រង់មកលើគោកត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័យរួមប្រគល់ឲក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕បញ្ញា