








ភ្នំពេញ៖ ឃ្លាំងអេតចាយមួយកន្លែងត្រូវអគ្គីភ័យលេបត្របាក់បណ្ដាលឲ្យខ្ទេចគ្មានសល់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងអេតចាយខាងលើនេះមិនទាន់បានស្គាល់អត្ដសញ្ញាម្ចាស់នៅឡើយទេ ។
យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានការផ្ទុះចរន្ដអគ្គីសនី ទើបបង្កជាអគ្គីភ័យឆេះឡើងធ្វើអោយឃើញហេតុការណ៍រាយការណ៍ទៅសមត្ថកិច្ចជួយអន្ដរាគមន៍។ប៉ុន្តែដោយសារតែអគ្គីភ័យឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានភាពបាន ទើបបណ្ដាលឲ្យឆេះទាំងស្រុង រហូតមកដល់ពេលនេះអស់រយៈពេល៤ម៉ោងទៅហើយ នូវមិនទាន់មានការអន់ថយទេ ។
យ៉ាងណាមិញអគ្គីភ័យឆាបឆេះនេះមិនទាន់ដឹងថា មានអ្នករងរបួសនៅឡើយទេ ថែមទាំងប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យជាច្រេីនគ្រឿងកំពុងបាញ់ពន្លត់មិនទាន់រលត់នៅឡើយ ៕បញ្ញា