ភ្នំពេញៈនារីម្នាក់នឹងប្អូនស្រីម្នាក់ ត្រូវចោរលួចគាស់ផ្ទះយក
អស់លុយ៦ពាន់ដុល្លារនឹងគ្រឿងអលង្ការកាលវេម៉ោង ៧.៣០នាទីយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦នៅផ្ទះលេខ១៤៨E បុរី សន្តិភាព២ភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សេនជ័យ។
ជនរងគ្រោះឈ្មោះ កូវ សំអាត ភេទស្រីអាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិកើតហេតុខាងលើ។មានស្រុកកំណើតនៅភូមិព្រែកកាឡៃឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។
តាមសំដីជនរងខាងលើបាននិយាយថា ក្រុមគ្រួសារ របស់គាត់រស់នៅដោយអាចិន្ត្រៃយ៍មានគ្នា៣នាក់សុទ្ធតែស្រី មានរូបគាត់នឹងកូនស្រីគាត់ព្រមទាំងប្អូនស្រីពៅរបស់គាត់បើរាប់ទាំងប្តីរបស់គាត់រួមទាំងអស់ចំនួន៤នាក់ តែប្តីរបស់គាត់មិនដែលបានមកផ្ទះទេគឺប្តីរបស់គាត់ជាមន្រីយ៍ យោធា២ទៅ៣ខែទើបមកលេងផ្ទះម្តង។
ប្រភពដដែលបានបន្តទៀតថានៅមុនពេលកើតហេតុរូបគាត់នឹងប្អូនស្រីពៅរបស់គាត់ ដោយនៅពេលព្រឹកបានចេញទៅធ្វើការៀងរាល់ថ្ងៃហើយកូនស្រីគាត់បានចេញទៅរៀនរហូតទល់ល្ងេចដែរ ដោយអាងថាផ្ទះរបស់គាត់បានចាក់សោរចំនួន៣ជាន់ហើយសោរសុទ្ថតែល្អ ។លុះនៅវេលាម៉ោងកើតហេតុគាត់ទើបចេញពីរោងចក្រស្រាប់តែសោផ្ទះត្រូវគេចាក់ចេញអស់ហើយជនសង្ស័យលួចយកលុយកាសនឹងគ្រឿង អលង្ការដែលនៅក្នុងទូរបាត់អស់។
គាត់បានបញ្ជាក់ទៀតថា លុយដែលបាត់មានចំនួន៦ពាន់ដុល្លារនឹងគ្រឿងអលង្ការជាច្រើនរួមមាន៖ខ្សែកមាសចំនួន៥ជីមួយខ្សែ ជញ្ជៀនផ្លាក់ទីនចំនួន៣វង់កងជើងមាសចំនួនមួយកង លុយកាសនិង គ្រឿងអលង្ការទាំងអស់មិនមែនរបស់គាត់តែម្នាក់ទេ គឺរួមជាមួយប្អូនស្រីពៅរបស់គាត់ ដោយរូបគាត់បាត់ ចំនួន១ពាន់ ដុល្លារ ខ្សែកមាស៥ជីនឹងជញ្ជៀនផ្លាក់ទីនចំនួន៣វង្ស ក្រៅពីនឹងគឺរបស់ប្អូនស្រីគាត់ទាំងអស់។
ក្រោយពេលកើតហេតុជនរងគ្រោះនឹងកូនស្រីរបស់គាត់បានមកដាក់ពាក់បណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយរកមុខសញ្ញាខាលើមក ផ្តល់ទាទោសតាមច្បាប់៕ សិរសារ
