ឃើញគេអង្គុយចុចទូរស័ព្ទដើរមកឆក់បានហើយតែរត់មិនរួចត្រួវបានប្រជាពលរដ្ឋចាប់ប្រគល់អោយនគរ​បាល​ភ្លាមៗ

 

 
ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីកូនក្មេង២នាក់ខណះកំពុងអង្គុយចុចទូរស័ព្ទលេង​ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧​ នៅចំណុចតូបលក់ខោអាវ​ ផ្លូវបេតុង​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

​ជនសង្ស័យឈ្មោះប៊ិន​ សុផាត​ ភេទប្រុសអាយុ២២​ ឆ្នាំ​ មុខរបនិងទីលំនៅមិនពិតប្រាកដ​ មានស្រុកកំណើតនៅខេត្តតាកែវ។ ជនរងគ្រោះឈ្មោះស្រីពៅ​ ភេទស្រី​ អាយុ៣០ឆ្នាំមុខរបលក់ខាវ​ ស្នាក់នៅកន្លែងកើតហេតុ។
​ តាមសម្តីជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរូបគាត់បានអោយទូរស័ព្ទម៉ាកកាឡាក់សីុអេស៤​ អោយកូនតូចៗ២នាក់ចុចលេងហ្គេមនៅតូបលក់ខោអាវ​ ខណះកំពុងលេងស្រាប់តែមានជនសង្ស័យម្នាក់ដើមកធ្វើសកម្មភាពឆក់ពីដៃកូនគាត់ហើយព្យាយាមគេចខ្លួនរត់បានប្រហែល៥០០ម៉ែត្រស្រាប់តែគាត់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។
​ ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាក់ការតាមផ្លូវច្បាប់៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *