ភ្នំពេញ៖ជនសង្ស័យម្នាក់ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងធ្វើសកម្មភាពឆក់កាបូបត្រូវប្រជាពលរដ្ឋស្វារគមន៍មួយដៃមួយជើងម្នាក់សល់ដង្ហើមចង្រិតទើបប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់១។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០៖១០នាទីយប់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីជិតគល់ស្ពានអាកាស៥មករាក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់មិនស្គាល់អត្តសញ្ញាណ(ជនរងគ្រោះ)ជិះម៉ូតូមួយគ្រឿងម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី។លុះមកដល់កន្លែងកើតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះជិះម៉ូតូមួយគ្រឿងម៉ាកHonda Beat ពណ៌សលាយខៀវស៊េរី២០១៧អត់ផ្លាកលេខបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ខណៈនោះក៏មានបុរសម្នាក់បើករថយន្តមិនស្កាល់ម៉ាកគៀរម៉ូតូជនល្មើសអោយដួលធ្វើអោយភ័យស្លន់ស្លោរត់ចោលម៉ូតូចូលទៅក្នុងសាលាតិចណូត្រូវបានប្រជាពលរដ្ឋចាប់បានវ៉ៃមួយដៃមួយជើងដកដង្ហើមចង្រិតទើបប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់១ដើម្បីសាកសួរបន្ត។ហើយជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងទេទុកអោយកម្លាំងនគរបាលចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ននេះជនសង្ស័យកំពុងដេកសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ៕ខុងមុីង