សង្ស័យ​បែក​ថ្នាំ​យក​កាំបិត​បុ័ង​តោ​ដេញ​កាប់​គេ​ឯង​ពេញ​ផ្លូវ​ត្រូវ​សមត្ថកិច្ច​ឃាត់​កាប់​ទៀត​ពិត​ជា​សាហាវ​មែន​

0
179

 

 

 

ភ្នំពេញ​៖យុវជន​ម្នាក់​ត្រូវ​បាន​គេ​មិន​ស្គាល់​ឈ្មោះ​ សង្ស័យ​បែក​ថ្នាំ​យក​កាំបិត​បុ័ង​តោ​ដេញ​កាប់​គេ​ឯង​ពេញ​ផ្លូវ​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ដេញ​កាប់​បន្ត​ទៀត​ផ្អើល​អស់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២២:៥០នាទីយប់​ថ្ងៃទី​១៨ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​ជិត​ហាង​ស៊ុប​ ឡុក​ឡុក​ ខាង​ក្រោយ​ផ្សារ​សាមគ្គី​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ៣ខណ្ឌ​ទួល​គោក​។

តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុវជន​ខាងលើ​ ​ដើរ​ម្នាក់​ឯង​ដោយ​ដៃ​កាន់​កាំបិត​បុ័ង​តោ​ស្រែក​ឡូរឡា​ថា​ (ខ្លួន​ជា​ក្មួយ​លោក​ កឹម​ សុខា​)​ហើយ​ដេញ​កាប់​គេ​ឯង​​ផ្អើល​ពេញ​ផ្លូវ​។ពេល​នោះ​អ្នក​ឃើញ​ហេតុ​ការណ៍​ក៏​រាយ​ការណ៍​ទៅ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ដើម្បី​ទប់​ស្កាត់​កុំ​អោយ​បង្ក​ដល់​អ្នក​ដទៃ​។ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ដេញ​កាប់​​បន្ត​ទៀត​ ធ្វើ​អោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទប់​ស្ទើ​តែ​ពុំ​បាន​ក៏​រាយ​ការណ៍​សុំ​គោល​ការ​ពី​ថ្នាក់​លើ​ទើប​ឃាត់​ខ្លួន​យក​មក​សាក​សួរ​។

បច្ចុប្បន្ននេះ​យុវជន​ខាង​លើ​កំពុង​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​​៣ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ជំនាញ​ព្រហ្មទណ្ឌខណ្ឌ​ទួល​គោក​ចាត់ការ​បន្ត​៕ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here