







ភ្នំពេញ៖ យុវជន៥នាក់ទើបចេញពីក្លិបដោយម៉ូតូខូចបាននាំគ្នាយកម៉ូតូទៅធ្វើ ត្រូវក្រុមមិនស្គាល់មុខបាញ់សម្លាប់ស្លាប់យ៉ាងអាណោចអាធមន៍។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២នឹង៥០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ នៅមុខតូបលក់ចាប់ហួយ យីហោ រក្សា អាហ្វុង នៅតាមបណ្តោយផ្លូវវេងស្រេញភូមិចោមចៅ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុីម ភេទស្រីអាយុជាង៣០ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅម្តុំផ្សា ប៉ាងឬស្សីស្រុុកបសេដ្ឋខេត្តកំពង់ស្ពឺនឹងមិត្តភក្តរួមដំណើមានគ្នា៤នាក់។
ទី១-ឈ្នោះហុង រ៉ាត់ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរ សំណង់ស្នាក់នៅម្តុំទួលទំពូង ភូមិកំណើតនៅស្រុកបសេធ ខេត្តកំពង់ស្ពឺ ត្រូវជាទើបនឹងរាប់អានគ្នា។
ទី២-ឈ្មោះ គុន ច្រឹបភេទស្រីអាយ ១៩ឆ្នាំ មុខរបររោងចក្រ ស្នាក់បនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកបាទីខេត្តតាកែវ ។
ទី៣-ឈ្មោះនី កា ភេទស្រីអាយុ៣១ឆ្នាំ មុចរបរនៅផ្ទះ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី៤ ឈ្មោះ សុិប សិលាភេទប្រុសអាយុ ២៥ឆ្នាំ ស្នាក់ម្តុំបឹងត្របែក មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពពត៌មានពីមិត្តភ័ក្តជនរងគ្រោះ បាននិយាយថាពួកគាត់មានគ្នាចំនួន៥នាក់ប្រុសពីរស្រីបី បានចេញពីក្លឹប មីតណាយដោយជិះម៉ូតូ២គ្រឿងម៉ាកCPXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FD’4806ជិះគ្នា៣នាក់ស្រី២ប្រុស១(រងគ្រោះ)នឹងម៉ូតូមួយគ្រឿងទៀតម៉ាកMSXពណ៌ខ្មៅ ជិះគ្នា២នាក់ស្រី១ប្រុស១ ដោយ ម៉ូតូម៉ាកMSX ខូចមួយគ្រឿង ក៏បណ្ដេីរមកធ្វេីនៅចំណុចកេីតហេតុជាងកំពុងធ្វេីម៉ូតូស្រាប់តែមានម៉ូតូពីរគ្រឿងទៀត ម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅ១គ្រឿង នឹងស្គុបពីមួយពណ៌សមួយគ្រឿងទៀត មានគ្នាចំនួនបួននាក់ (ប្រុស ) បានឈប់ម៉ូតូនៅមុខតូបក្បែកន្លែងកេីតហេតុ ហេីយបានទិញទឹកស្ទីងមួយដប។នៅពេលនោះជនរងគ្រោះបាននិយាយថាឈប់ម៉ូតូនៅខាងនោះមេីលមកខាងនេះធ្វេីអី បន្ទាប់ក្រុមជនសង្ស័យក៏បានដកកាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាក បាញ់ទៅលេីជនរងគ្រោះចំនួនបីគ្រាប់បណ្ដាលអោយចំកណ្តាលថ្ងាស់១គ្រាប់ស្លាប់នៅកន្លែងកេីតហេតុតែម្តង រួចហេីយក្រុមជនសង្សយ័ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋបានបានអោយដឹងថានៅពេលមុនកើតហេតុគេឃើញជនសង្ស័យខាងលើបាញ់នៅខាងលិចកន្លែងកើតហេតុតាមផ្លូវចំនួន២គ្រាប់ម្តងរួចមកហើយ ខណៈនោះជនរងគ្រោះនិយាយជាមួយជនសង្ស័យស្រាប់តែបាញ់មួយគ្រាប់ទៀតចំកណ្ដាលថ្ងាស់បណ្ដាលអោយស្លាប់បាត់បង់ជីវិតតែម្ដងទៅ។
ក្រោយពេលកើតកម្លាំងនគរបាលប៉ុសិ៍្តសហការជាមួយនគរបាលខណ្ឌចុះទៅដល់កន្លែងកើតហេតុហើយបានហៅជំនាញចក្ខុរាជធានីដើម្បីធ្វើកោសល្យវិច្ច័យស្វែងរកមុខសញ្ញាខាងលើយកមកផ្តល់ផ្ដន្ទាទោសតាមច្បាប់។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះនៅមិនទាន់មានបងប្អូនសាច់ញាត្តិណាមកទទួលយកទៅធ្វើបុណ្យនូវឡើយទេ ត្រូវកម្លាំងនគរបាលយកទៅដំកល់ទុកនៅវត្តពោធិ៍ចិនតុងដើម្បីរងចាំបងប្អូនសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត