រថយន្ដកូរ៉េទម្ងន់១តោនកន្លះបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់ក្បាលរថយន្ដនិងតួរចេញពីគ្នា

ភ្នំពេញ:រថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿងបានរងការខូតខាតដាច់ក្បាលរថយន្ដចេញពីតួរ ចេញពីគ្នា ខ្ទាតប្រហែល៥ម៉ែត្រ ដោយសារតែបើកទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតចំនួន៣កង់ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ១៧ ខែ វិច្ឆិការ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

. . តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តបង្ករ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូតទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល បណ្តាលអោយរថយន្តបោកនឹងរបាំងថ្មជាច្រើនត្រឡប់ ដាច់ក្បាលរថយន្ដខ្ទាតចេញពីតួរប្រហែល៥ម៉ែត្រ តែមនុស្សនៅក្នុងរថយន្តរងរបួសស្រាលមិនបានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ក្រោយពីកើតហេតុតៃកុងរថយន្តនិងព្រូដែលជិះខាងក្នុងក្បាលរថយន្ដបានលូនចេញមកក្រៅហើយគេចខ្លួនចេញពីកន្លែងកើតហេតុ ហើយបន្ទាប់មកទើបកម្លាំងសមត្ថកិច្ចមូលដ្ធានទៅដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ធ្វការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *