ជិះម៉ូតូលឿនផ្លូវងងឹតមិនប្រយត្ន័ជ្រុលទៅបុក​របាំងថ្មចែកទ្រូងផ្លូវស្លាប់ម្នាក់ចំណែក​ម្នាក់ទៀតរបួសធ្ងន់

 

 

 

ខេត្តកណ្ដាល៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាបោះពួយយ៉ាងលឿន មិនប្រយត្ន័​ ខណៈមក​ដល់​ផ្លូវ​ងងឹតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវដែលទើបនិងដាក់ពុំមានស្លាកសញ្ញា បណ្ដាល​ឲ្យដួលបោកនិងថ្នល់ស្លាប់បុរសម្នាក់ភ្លាមៗនៅនិងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធនេះបានកើតឡើងកាលពីវេលាម៉ោង​៨និង៣០​នាទី​យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅ​លើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកថី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះមកដល់កន្លែងកើតហេតុបាន​ប្រាប់​ឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់នៅនិងកន្លែងកើតហេតុមានឈ្មោះ លី លីម អាយុ៣២ឆ្នាំ មុខរបរជាងដែក រស់នៅ​ភូមិលេខ១ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកបុរសម្នាក់ទៀតដែលរួមដំណើជាមួយនិងរងរបួសធ្ងន់ នៅមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យ ។

តាម​ប្រភពដដែលបានបន្តថា នៅមុនកើតហេតុ មានប្រជាពលរដ្ឋសង្គេតឃើញបុរសរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង មិនចាំស្លាកលេខ ឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវដែលទើបនិងដាក់ ដោយពុំមានស្លាកសញ្ញាយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកនិងថ្នល់ធ្វើឲ្យបុរសម្នាក់បែកក្បាលហូរឈាមស្រោចខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុគេ​ឃើញ​កម្លាំង​នគរ​បាល​មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះយកទៅ​សង្គ្រោះ​នៅឯមន្ទីរ​ពេទ្យ ។ ចំណែកម៉ូតូនិងសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅ​សាច់ញតិក្រុមគ្រួសារដឹកយកទៅស្រុក​កំណើតចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *