ស្គាល់អត្តសញ្ញាណជនបង្កដែលប្រើពាក្យសម្ដីមិនសមរម្យដាក់លោកផ្កាយ៣ នន្ទ សុខា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិតម្នាក់ នៅខណ្ឌសែនសុខ

0
225

ភ្នំពេញ៖ ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក នន្ទ សុខា ដោយស្រែកថា «ហ្អែងដឹងថាអញកូននរណាអត់» ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។

ក្មេងស្ទាវរូបនេះមានមិត្តភក្តិមួយចំនួន សុទ្ធតែកូនអ្នកធំ និងអ្នកមានផងដែរ ដែលមានគណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។ មូលហេតុដែលរូបគេបានប្រើពាក្យសម្តីបែបនេះដោយសារតែស្រវឹងខ្លាំង។ នៅពេលនេះក្មេងស្ទាវខាងលើ កំពុងស្ថិតក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា ក្មេងស្ទាវឈាមរាវម្នាក់ទំនងជាកូនអ្នកធំ ឬកូនអ្នកមានទ្រព្យសម្បត្តិ ដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ ពីកម្លាំងអាវុធ ហត្ថខណ្ឌ ចុះទៅតាមចាប់យក ទៅដោះស្រាយតាមច្បាប់ភ្លាមៗ  ៕

%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b6%e1%9e%9c%e1%9e%88%e1%9f%92%e1%9e%9b%e1%9f%84%e1%9f%87

LEAVE A REPLY

Please enter your comment!
Please enter your name here