




ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលបុករថយន្តម៉ាកrangroverពីចំហៀងពេញទំហឹងខណះរថយន្តបើកឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយ ផ្លូវមហាវិថីសហពន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តម៉ាកRangrover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នុំពេញ2AB 6036 បើកបរដោយបុរសម្នាក់និងរូមដំណើរប្រពន្ធកូនធ្វើដំណើរតាមបណ្តោយផ្លូវបេតុផ្សារព្រៃទាបំណងយកកូនទៅមន្ទីរពេទ្យខណះមកដល់ចំណុចផ្លូវមងាវិថីសហព័ន្ធរុស្សីក៏បានឆ្លងផ្លូវបតទៅកើតភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD 2261 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងចំផ្នែកខាងឆ្វេងនៃកង់មុខរថយន្តបណ្តាលអោយបោកផ្ទុបនិងរថយន្តរងរបួសធ្ងន់។
ក្រោយកើតហេតុរថយន្តសង្គ្រោះបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕វាសនាសែនជ័យ