ភ្នំពេញៈកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតទូរហ្គេមបាញ់ត្រីចំនួន ២ទូរ ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយធ្វើការដកហូតទូរហ្គមបាញ់ត្រីចំនួន ២ទូ ប្រតិបត្តការណ៍បង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២១ខែ សីហា ឆ្នាំ ២០១៧ នៅផ្ទះគ្មានលេខ ផ្លូវ១៤៣ ភូមិ៤ សង្កាត់អូឡាំពិកខណ្ឌចំការមន។ រាជធានីភ្នំពេញ។ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងទីតាំងខាងលើនេះ។ ដោយក្នុងប្រតិតបត្តិការនេះ កម្លាំងរបស់លោកបានធ្វើការដកហូតទូរហ្គេមបាញ់ត្រីចំនួន ២ទូរ។លោកបានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីនៅចំណុច នេះដែរគឺបានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានទទួលនូវការរាយការណ៍ប្រាប់អំពីសំណាក់ ប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរខាងទើបឈានទៅដល់ការចុះមកបង្ក្រាបតែម្តង។ ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចខាងលើ កម្លាំងគណៈបញ្ជាការឯកភាពបានដកហូតទូរហ្គេមបាញ់ត្រីចំនួន ២ទូរនោះយកទៅរក្សាទុកនៅសាលាចំការមនដើម្បីរង់ចាំធ្វើការកំទេចចោលនាពេលខាងមុខ៕ អូន ធួក
