ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលអោយរបួសខ្លួនឯង

0
140

 

 
ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយបណ្តាលអោយរងរបួសខ្លួនឯងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៧​ស្ថិត​នៅចំណុចមុខparking តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ សង្កាត់បឹកកេងកងទី២​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។
​ តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៌​ខៀវខ្ចី​ គ្មានស្លាកលេខ​ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង់្ស​ ក្នុងទិសដៅពីជើងទៅត្បូង​។​លុះមកដល់ចំណុចកើតហេតុបំរុងនិងបើកឡើងឃឿនចូលទៅក្នុងកន្លែងផ្ញើរថយន្តស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧​ ពណ៌​ខ្មៅ​ មិនមានស្លាកលេខ​ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តពីក្រោយពេញទំហឹងបណ្តាលអោយមនុស្សបោកផ្ទុបនិងរថយន្តរងរបួសបែកមុខមាត់​ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
​ ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយករថយន្តនិងម៉ូូតូទៅជុសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​ សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here