ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តGS300បានបើកបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់រងរបួសស្រាលហើយក៏មានស្ត្រីម្នាក់ដែលជាអ្នកបើករថយន្តចុះមកដកកាំភ្លើងខ្លីសំញ៉ែងបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៧នៅចំណុចខាងលិចស្ពានអាកាសក្បាលថ្នល់ ផ្លូវមុន្នីរង្សសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BW9252 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដីពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក ឡិចសុី GS300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AG 5545 បើកបរដោយស្ត្រីម្នាក់និងរួមដំណើរដោយបុរសជាប្តីម្នាក់ទៀត ធ្វើដំណើរមកពីក្រោយហើយបានបុកម៉ូតូបណ្តាលអោយរងរបួសស្រាល។ ហើយភ្លាមៗនោះស្រាប់តែស្ត្រីជាអ្នកបើករថយន្តចុះមកដោយកាន់កាំភ្លើងជាប់និងដៃធ្វើអោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលគ្រាន់តែចរាចរណ៍បន្តិចបន្តួចសោះកាន់កាំភ្លើងមកបំណងធ្វើអី។
ក្រោយមកទើបកម្លាំងនគរបាលមូលដ្ឋានចុះមកដល់ចំណុចកើតហេតុធ្វើការសម្របសម្រួលគ្នាតែដោយសារតែភាគីខាងម្ចាស់ម៉ូតូមិនសុខចិត្តក៏ទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍រាជធានីដើម្បីចុះមកធ្វើការវាស់វែងយករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងរងចាំដោះស្រាយពេលក្រោយ៕សារ៉េត