មកពីដើរលេងជាមួយមិត្តភ័ក្ត ត្រឡប់ចេញមកជិតដល់ផ្ទះត្រូវក្រុមចោរ​ជិះបំបុកវាយយកម៉ូតូបានដោយសុវត្ថិភាព

 

 

 

 

 

ភ្នំពេញ៖បុរសម្នាក់មកពីដើរលេងហូបអីជាមួយមិត្តត្រឡប់មកវិញត្រូវក្រុមចោរ​ប្លន់ជិះបំបុកព្រួតវាយយកម៉ូតូបាត់ដោយសុវត្ថិ​ភាព។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២រំលងអាត្រាតថ្ងៃទី២២ខែសីហា ឆ្នាំ២០១៧ ទល់មុខម្តុំលក់សាច់ក្រក់ ភូមិគល់ សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសាត ប្រុស ភេទប្រុសអាយុ ២៤ឆ្នាំមុខរបរSale and Decoreរស់នៅភូមិ ព្រៃរការឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្ត កណ្តាល ។
ម៉ូតូដែលជនសង្ស័យប្លន់យកម៉ាក ZOOMER,X ពណ៌ខ្មៅសេរ៊ី២០១៦ ពាក់ស្លាក់លេខ ភ្នំពេញ 1AX-7320។​តាមប្រភពពត៌​មានពីជនរងគ្រោះបាននិយាយាថា នៅមុនពេលកើតហេតុរូបគាត់នៅពេលថ្ងៃគាត់ជានាក់លក់ការ៉ូហើយបានបញ្ចប់កាងិារហើយបានមិត្តបានបបួលគាត់ទៅហូបអីតិចទួច រួចត្រឡប់មកផ្ទះវិញនៅទល់មុខ ម្តុំលក់សាច់ក្រក់ស្រាប់តែជនសង្ស័យមានម៉ូតូ២គ្រឿង ទី១ម៉ូតូឌូកមិនចាំស្លាកលេខ ជិះគ្នា ៣នាក់នឹងម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសងមិនចាំសេរ៊ីនឹងស្លាកលេខ ជិះគ្នា២នាក់ ដោយបើកទិសដៅពីកើតទៅលិច ស្របម៉ូតូរងគ្រោះ ហើយលុះបើកម្តុំកើតហេតុស្រាប់តែម៉ូតូម៉ាកឌូកដែលជិះគ្នា៣នាក់ខាងលើ បានជិះបំបុករូបគាត់ហើយភាគីជនសង្ស័យខាងលើបានចុះរក វាយទៅលើរូបគាត់បណ្តាលអោយគាត់ភ័យហើយជនស្ស័យជិះម៉ូតូឌួកម្នាក់បានឡើងជិះម៉ូតូរូបគាត់ហើយបើកត្រឡប់ចូលទៅភ្នំពេញបាត់ដោយសុវត្ថភាព។
​តាមប្រភពពត៌​មាន​​ពីប្រជាពលរដ្ឋនាក់ឃើញហេតុការ បានអោយដឹងថាពួកគាត់ ឃើញជនរងគ្រោះជិះម៉ូតូZOOMER’Xខាងលើដោយជិះល្បឿនមធ្យម ហើយដោយជិះអែបគៀន ហើយបន្ទាប់មកជនសង្ស័យជិះបុកទាំងកំរោលហើយរកវាយទៅលើរូបគាត់ទៀត ហើយភ្លាមៗនោះ ជនរងគ្រោះមិនបានស្រែកថាចោទេហើយបើ បានស្រែកចោវិញ ត្រូវពួកគាត់ជួយជនរងគ្រោះហើយ ។

ក្រោយពេលកើតហេតុកម្លាំង​នគរ​បាល​ប៉ុសិ៍្តបានមកដល់កន្លែងកើតហេតុហើយលោក នាយប៉ុសិ៍្ត កន្ទោកបានបញ្ជាកំលាំងអោយចេញរកមើលភិនភាគខាងលើ បន្ទាប់មកជនរងគ្រោះ បាននាំគ្នាមកដាក់ពាក់បណ្តឹងនៅប៉ុសិ្តនគរបាលកន្ទោកតែសមត្ថកិច្ចចេញល្បាតអស់មិនមាន សមត្ថកិច្ចនៅប៉ុសិ៍្ត ដោយឪពុកម្តាយបាននាំជនរងគ្រោះទៅព្យាបាលសិនរងចាំថ្ងៃស្អែកនឹងមកដាក់ពាក់បណ្តឹងដើម្បីអោយស្រាវជ្រាវរកមុខសញ្ញាខាងលើ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *