


ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅមុខបន្ទប់ជួលដោយមានឈាមនៅក្នុងកាតូទឹក។ហេតុការណ៍នេះបង្កអោយមានកាភ្ញាកផ្អើលកាលវេលាម៉ោង ១នឹង៣០នាទីរំលងអាត្រាត ឈានចូលថ្ងៃទី២២ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ខែក ផាភេទប្រុសអាយុ ជាង៥០ឆ្នាំកម្មករលីកអីវ៉ាន់ ស្នាក់នៅផ្ទះជួលភូមិ ចោមចៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានភូមិកំណើតនៅភូមិព្រៃរកាឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ចំណែកឯប្រពន្ធចុង ឈ្មោះ មាន នីម អាយុ៣៩ឆ្នាំមុខរបរ នៅផ្ទះរស់នៅបន្ទប់ជិតគ្នា ភូមិកំណើតនៅភូមិប្រាសាទភូមិវាល ឃុំខ្នោដំបង ស្រុកជើងព្រៃខេត្តកំពង់ចាមនឹងកូនស្រីបង្កើឈ្មោះ ផុន ភ័ក្ត ២៣ឆ្នាំ រោងចក្រស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ទះជួលកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុមាននារីម្នាក់បានងើបទៅបាតជើងដោយបន្ទប់ទឹកផ្ទះជួលខាងលើ ប្រើរួមគ្នា ហើយគាត់បានដើរឆ្លងកាតមុខបន្ទប់ជួលទី១ដល់បន្ទប់ជួលទី៧ត្រង់មុខបន្ទប់ជួលជនរងគ្រោះ ដោយបន្ទប់ខាងលើមានបើកភ្លើងហើយបានឃើញមានឈាមហូរតាមមាត់នឹងនៅក្នុងកាតូទឹក សុទ្ធតែឈាមហើយមានការភិទភ័យ បានស្រែកហៅប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ព្រមទាំងប្រពន្ធជនរងគ្រោះមកមើល។
តាមប្រភពពត៌មានពីស្រ្តីជាប្រពន្ធ បាននិយាយថា រូបគាត់ជាប្រពន្ធចុង ទើបបានរួមរស់ជាមួយគ្នាជិត១ខែតែមិនសូវ ជិតស្និតនឹងគ្នាឡើយ ដោយគាត់មានកូន៤នាក់ស្រី៣ប្រុស១ដោយនៅជាមួយគាត់២នាក់។ប្រពន្ធបានបន្តទៀតថា គាត់មានបន្ទប់២ដែលនៅជិតគ្នា បន្ទប់លេខ៧មួយនឹងលេខ១០មួយ ហើយរូបគាត់មិនបានដឹងប្តីរបស់គាត់ក្អួតឈាមឡើយ ដោយគាត់នៅបន្ទប់ផ្សេង ដោយកូនរបស់គាត់ពេលល្ងេច យំខ្លាំងពេក ហើយគាត់បានដេកលក់នៅបន្ទប់ផ្សេង ជាមួយកូនបាត់ទៅ។
បើតាមប្រភពពីកូនបង្កើតឈ្មោះផុន ភ័ក្ត ត្រូវជាកូនស្រីពៅ បាននិយាយថា ឪពុករបស់គាត់មានកូនចំនួន៣នាក់ប្រុ១ស្រី២ហើយបាននិយាយថាឪពុកខ្លួន បានបែកពីម្តាយរបស់ខ្លួនតាំងពីនៅតូចៗមកម្លះ ដោយមិនបានជួយចិញ្ចឹមកូនៗដួចឪពុកគេឡើយហើយ ឪពុកខ្លួន បានធ្វើកម្មករសំណង់ជាង១០ឆ្នាំមកហើយ តែពុំដែលផ្តល់លុយកាសដល់ប្រពន្ធកូនឡើយដោយចាយខ្លួនឯពុំគ្រាន់ផង ។ប្រភពពីកូនបានបន្តទៀតថា ឪពុកខ្លួនចូលចិត្តហូបស្រា ជាប្រចាំ ហើយប្រមាណជាងមួយខែមុន គាត់ទៅលេងគាត់ដោយមិនសូវស្រួលខ្លួន ហើយបានអោយប្តីរបស់គាត់កោសខ្យល់អោយ ហើយរូបគាត់បានឃើញឈាមប្រលាក់នឹងអាវដែរ ប៉ុន្តែមិនចាប់អារម្មណ៍ ហើយឪពុកគាត់លាក់មិនប្រាប់គាត់ឡើយ ពេលឃើញឪពុកស្លាប់ទើបដឹងថាគាត់លាក់មិនអោយកូនដឹង។
ក្រោយពេលកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យព្រមទាំងប្រគល់សាកសពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត