សត្វព្រៃជាច្រើនប្រភេទត្រូវ​កម្លាំង​នគរ​បាល​ចាប់ដកហូត នៅខេត្តព្រៃវែង

 

 

 

ខេត្ត​ព្រៃវែង​៖​សត្វ​ស្លាប​ជា​ច្រើន​ភេទ​ត្រូវ​សមត្ថកិច្ច​ឃាត់​ពី​ព្រាន​ព្រៃ​យក​មក​កុំទេច​ចោល​កាល​ពី​ថ្ងៃទី​២១ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១១និង៣០នាទីត្រង់ចំនុចខាងលិចរង្វង់មូលត្រីកោណស្ថិតនៅភូមិ01ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ខេត្តព្រៃវែងកំលាំងអធិការដ្ឋាននគរបាលស្រុកពាមរក៏បានសហការជាមួយក្រុមអន្តរាគមបង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើរួមនិងកងកំលាំងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោក ស រ៉ោ អនុប្រធាន ក្រុមអន្តរាគមបានចុះបង្ក្រាបកន្លែងលក់សត្វព្រៃមួយកន្លែងរបស់ឈ្មោះ ដាំង គឺមងាំង ភេទស្រីអាយុ36ឆ្នាំ ជនជាតិវៀតណាមមុខរបរលក់ដូរមានទីលំនៅភូមិ06ឃុំព្រែកខ្សាយ(ខ)ដោយដកហូតសម្ភារះបានដូចជា៖
1.អណ្តើកស្រែចំនួន17ក្បាលងាប់01ក្បាល
2.កុកសំបកត្រពាំងងាប់ចំនួន32ក្បាល
3.ល្អូតស្បូវងាប់ចំនួន07ក្បាល
4.លលកទ្រាំងងាប់ចំនួន60ក្បាល
5.ក្អែកទឺកងាប់ចំនួន01ក្បាល
6.ទាព្រៃងាប់ចំនួន01
7.ស្ទាំងលលកងាប់ចំនួន01ក្បាល
8.ចាបដង្កូវចំនួន203ក្បាលងាប់
9.ចចាតងាប់ចំនួន07ក្បាល
10.ពភ្លាក់ងាប់20ក្បាល សរុបទាំងអស់ចំនួន332ក្បាលនិងសត្វអណ្តើកចំនួន17ក្បាលងាប់01ក្បាល

បច្ចុប្បន្នសត្វងាប់ទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅកន្លែងសួនបណ្តុះកូនឈើសម្តេចហ៊ុនសែនស្ថិតនៅភូមិព្រែកខ្សាយឃុំព្រែកខ្សាយ(ក)ចំណែកសត្វអណ្តើករស់ចំនួន16ក្បាលត្រូវបានដោះលែងនៅទីតាំងដែលមានសុវត្ថិភាព ចំពោះជនល្មើស​ត្រូវ​កម្លាំង​នគរ​បាល​កសាងសំណុំរឿងតាមនិតិវិធីច្បាប់(ចោទប្រកាន់ពីបទធ្វើពាណិជ្ជកម្មសត្វព្រៃមាន)ដោយបង្គួរ គ្មានច្បាប់អនុញ្ញាត ត្រូវទទួលពិន័យអន្តរការណ៍តាមច្បាប់កំណត៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *