ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្តារិចបោះពួយយ៉ាងលឿនមិនប្រុសប្រយត្ន័រេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់ តែមិនដួល ចំណែករថយន្តរងការខួចខាងផ្នែកខាងមុខយ៉ាងដំណំនិងបើកបររបួសដៃ។ហេតុការគ្រោះថ្នាំចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នៅតាមផ្លូវ៣៦៩ (ហៅផ្លូវព្រែកប្រា )ស្តិតក្នុងភូមិអូ អូអណូងសង្កាត់ព្រែកប្រា ខណ្ឌច្បារពៅ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅម៉ោងកើតហេតុគេលឺសម្លេងសូដូចរន្ទះលុះពេលចេញមកមើលក៏ឃើញរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ពាក់ស្លាក លេខ2P-7323 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុបានរេចង្កូតមកបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលរងការខូចខាតបង្គោលភ្លើងនិងរថយន្តយ៉ាងដំណំចំណែកអ្នកបើកបររបួសដៃខាងឆ្វេងធ្ងន់ភ្លាមៗនោះរូបគេទាក់ទងហៅបងប្អូនយករថយន្តមកដឹកបំណងគេចខ្លួនតែត្រូវសមត្ថកិច្ចមូលដ្ឋានមកដល់ហើយបានឃាត់អ្នកបើកបរទុករងចាំសមត្ថកិច្ចជំនាញមកដល់ ។
ក្រោយពីកើតហេតុនគរបាលជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំរងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកបុរសដែលជាអ្នកបើកបរដោយមើលរងរបួសធ្ងន់ពេកកម្លាំងនគរបាលធ្វើកំណត់ហេតុរួចបានអោយទៅសម្រាកនៅពេទ្យដោយខ្លួនឯង ៕បញ្ញា