យុវជន៤នាក់ចេញ​ពីផឹកសុីស្រវឹងគប់កញ្ចក់រថយន្តត្រូវម្ចាស់​គេ​ដេញបុកពីក្រោយបណ្តាលអោយស្លាប់១រងរបួសធ្ងន់​ស្រាល​៣២នាក់

 

 

 

 

ភ្នំពេញ៖យុវជន៤នាក់ជិះម៉ូតូត្រឡប់ពីផឹកសុី​ស្រវឹងគប់កញ្ចក់រថយន្តត្រូវ​ម្ចាស់​គេ​ដេញបុកពីក្រោយបណ្តាលអោយស្លាប់១រងរបួសធ្ងន់២នាក់នឹងស្រាលម្នាក់​ចំណែករថយន្តបើករត់បាត់ស្រមោល។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២​:២០នាទីរំលងអាត្រាតឈានចូលថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៣កែងផ្លូវបេតុ ការរាស់សាំងសមប្រាថ្នា​ក្នុង​ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។

មម៉ូតូរងគ្រោះម៉ា​ហុង​ដា​សេ​១២៥​សេរី​២០០៦ ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ1W-7521​សាក​សពឈ្មោះ ឡូ គីមឡេងភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរប្រូរថយន្តស្នាក់នៅការាស់រថយន្តកុងតឺន័រ ហាក់ម៉ៅ ស្ថិតនៅសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មំនិង​ម្ចាស់ម៉ូតូឈ្មោះយឿន សុឈីត ២៤ឆ្នាំ មុខរបរប្រូរថយន្ត ស្នាក់នៅការាស់រថយន្ត ជាមួយគ្នា មានស្រុកំណើតភូមិព្រៃល្វា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ នឹង ២នាក់ទៀតមិនទាន់បានស្គាល់ឈ្មោះនៅឡើយ។

តាមប្រភពព័ត៌មានពីមិត្តភ័​ក្ត​ជន​រង​គ្រោះ​សុំមិនបញ្ចេញឈ្មោះ ម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅដើរលេង ផឹកសុី​នៅម្តុំផ្លូវជាតិលេខ៣ជិតសង្កាត់ចោមចៅ ខាងលើ ដោយមានគ្នា៧នាក់ជិះម៉ូតូ២គ្រឿងម៉ាកសង១គ្រឿងនឹងស្មាស់១គ្រឿង​ ហើយម៉ូតូនិមួយៗមានគ្នា៤នាក់និង​៣នាក់​។លុះពេលយប់ជ្រៅបាននាំគ្នាត្រឡប់មកការរាស់រថយន្តរបស់ខ្លួនវិញ ខណៈ​ជិះ​ម៉ូតូជិតដល់ចំណុចកើតហេតុ ដោយមានទំនាស់ជាមួយរថយន្តមួយគ្រឿង ជារថយន្តទ្រង់ពណ៌ស មិនចាំស្លាក់លេខ ជិះគ្នា២នាក់ បើកបរស្របគ្នា​ ស្រាប់តែខាងភាគីរថយន្តបង្កបានយកដុំថ្មគប់ពួកគាត់ដែលជិះម៉ូតូម៉ាកស្មាស់។ពេល​នោះ​ពួកគាត់បានយកដុំថ្មគប់កញ្ចក់រថយន្ត ខាងលើវិញ​ធ្វើ​អោយ​អ្នក​បើក​បរ​ដេញបុកម៉ូតូ ម៉ាកស្មាស់​ខាងលើ ពីក្រោយ។បន្ទាប់មកម៉ូតូម៉ាក់ស្មាស់​ខាងលើបានគេចទៅផ្នែកខាងស្តាំផុត​ជ្រុល​ទៅ​បុកម៉ូតូរងគ្រោះ ម៉ាក​ហុង​ដា​ឌ្រីមសងដែលជិះ៤នាក់ដែលបានបន្ថយល្បឿនរងចាំម៉ូតូម៉ាកស្មាស់ជិះក្រោយពេញទំហឹង បណ្តាលអោយអូសជាច្រើនម៉ែត្រ​។ហើយរថយន្តបង្កខាងលើបានបន្ថែមល្បឿន គេចខ្លួនបាត់​បន្សស់​ទុក​អោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុម្នាក់២នាក់ទៀត រងរបួសធ្ងន់នឹងម្នាក់ទៀតរបួសស្រាលត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១បានដឹកទៅសង្គ្រោះនៅមន្ទីពេទព្រះកុសមះចំនួន២នាក់ ចំណែកម្នាក់ទៀតរងរបួសស្រាលមិនបានទៅព្យាបាលឡើយ។

ក្រោយពេលកើតហេតុសាកសពត្រូវបានបងប្អូនដែលធ្វើការជាមួយបានហៅរថយន្តដឹកសពយកទៅធ្វើបុណ្យ​តាមប្រពីណីនៅស្រុកកំណើតចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ខណ្ឌយកទៅរក្សាទុកដើម្បីរងចាំប្រគល់អោយបងប្អូូនម្ចាស់ម៉ូតូវិញ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *