ហ្គ្រេម​បាញ់ត្រីនៅផ្សារសូរិយាម៉ល់បើកដំណើរ​យ៉ាង​រលូន​ការ​គ្មានការបង្ក្រាបសង្ស័យ​អាជ្ញាធរ​ត្រូវ​ថ្នាំ​របស់​ឈ្មួញ

 

 

 

ភ្នំពេនា៖​ ​ទោះបី​ជា​ប្រសាសន៍​ថ្មី​ៗ​ របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​ហាម​ប្រកាស​អោយ​បិទ​ល្បែង​សុី​សង​ខុស​ច្បាប់​កន្លង​មក​នេះយ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ទីតាំងហ្គ្រេម​បាញ់ត្រី១កន្លែងនៅក្នុងផ្សារសូរិយាម៉ល់បើកដើរការគ្មានអ្នកណាហ៊ានបង្ក្រាប​សង្ស័យ​អាជ្ញាធរ​ទាំង​នោះ​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​អស់​ហើយ​។ទី​តាំង​នេះ​ស្ថិតតាមបណ្តោយផ្លូវ៥១ក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញកំពុងបើកលេងទាំងយប់ថ្ងៃយ៉ាងគគ្រឹកគគ្រែង គ្មានការ បង្ក្រាប ទីតាំងខាងលើនេះបានបើកដំណើរការជាយូរមកហើយនៅក្នុងផ្សារសូរិយាម៉លខណ្ឌដូនពេញ ។

ការបើកដំណើរការនេះ​បាន​យ៉ាង​រលូន​សង្ស័យ​បង់លុយរ៉ាប់រយដុល្លារជូន នគរបាល និងអាជ្ញាធរ ដើម្បី រក្សាសេចក្តីសុខរវាងគ្នានឹងគ្នា ជៀសវាងការ បង្ក្រាបត្រូវខាតបង់ប្រយោជន៍ទាំងអស់គ្នា ។

ជុំវិញទីតាំង១កន្លែងនៅក្នុងខណ្ឌដូនពេញខាងលើ សារព័ត៌មាន​យើង​ មិនអាច ទំនាក់ទំនងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ដូនពេញបានឡើយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *