ភ្នំពេញ៖យុវជនម្នាក់ស្រវឹងស្រាជោគជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ក្នុងល្បឿនលឿន មិនប្រុងប្រយត្ន័ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័របណ្ដាលអោយរងរបួសបែកមុខបែកមាត់ ចំណែករថយន្តខូចខាតបែកស្តុបនិងកាង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវ៤៨០ស្ថិតនៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-2257 បើកបរដោយស្ត្រីម្នាក់រួមដំណើរដោយស្ត្រី ២នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណ្ឌមកដល់ ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងបំណងត្រឡប់ក្រោយតែទើបបត់បានបន្តិចក៏មាន យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់MD ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1CG-8640 បើកយ៉ាងលឿនបញ្ច្រាស់ទិសដៅចរាចរណ៍បំណងឆ្លងផ្លូវតែមិនប្រយត្ន័ក៏បានជ្រុលទៅរថយន្តចំចំហៀង ក្រោយខាងឆ្វេងបណ្ដាលអោយបែកស្តុបនិងកាងក្រោយ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច រីឯយុវ ជននោះរបួសបែកមុខបែកមាត់និយាយមិនដឹងមុខក្រោយ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយអោយភាគីទាំង២ចរចារគ្នាតែដោយសារខាងម្ចាស់រថយន្តមិនចង់មានគាត់មិនទាមទាអ្វីនោះគីគាត់សុខចិត្តស្មើគ្នា ។
បន្ទាប់មកម្ចាស់រថយន្តដោយមើលឃើញយុវជនខាងលើមានរបួសបែកមុខមាត់មានចិត្តអាណិតក៏បានអោយលុយចំនួន២០ដុល្លាអោយយកទៅលាងរបួសនិងអោយលេខទូរសព្ទ័ទៅយុវជនោះហើយនិយាយថាមានរឿងអីតេទៅគាត់និងជួយ រួចក៏បានឡើងបើករថយន្តទៅបាត់ទៅ៕បញ្ញា