ចាប់បុរសម្នាក់ដែលជិះម៉ូតូដើរកាត់ផ្លាក​យីហោប៉ាន់ណូ​ប្រគល់ឲ្យសមត្ថកិច្ច

 

 

 

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូដើរកាត់យកផ្លាក​យីហោ​ អាម៉ាសូន​ ដែលគេចងដាក់នៅមុខ​ហាង​ លុះគេឃើញទាន់សួរនាំឆ្លើយថា​ ហ្វេន​របស់​គាត់​ ពេលនោះអ្នកយាមបានចាប់ប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍​នគរបាលទំនប់ទឹក។
ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលនេះបាន​កើតឡើងនៅវេលាម៉ោង​១០និង៣០នា​ទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នៅចំណុច​ផ្ទះជួសជុលផ្លូវ៤៣០កែងផ្លូវ១៨៣ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន​ ។

បុរសដែលម្ចាស់ផ្លាកយីហោចោទប្រកាន់ថា​បានលួចផ្លាកយីហោនោះមានឈ្មោះ​ សេង​ ម៉ូវ​អាយុ៣៨ឆ្នាំ​ មានស្រុកកំណើត​ឃុំព្រែកនរិន្ឋ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបងម៉ូតូដែលជិះធ្វើសកម្មភាពម៉ាក​ ស្មាស់​ពណ៌ខ្មៅពាក់​ស្លាកលេខ​ ភ្នំពេញ​ 1AL-3784. ។

តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​បាន​អោយ​ដឹង​ថា​ ខណៈដែលមាន​សន្តិសុខ​យាម​ម្នាក់​បាន​យកជន​សង្ស័យ​មកដល់ប៉ុស្តិ៍​ពួក​គាត់​ឆែកឆេនៅក្នុងកាបូបស្ពាយរបស់គាត់រកឃើញ​របោះរបរជាច្រើនដូចជា​៖កូនកាំបិតបត់ចំនួន៩កាំបិតចុង​ស្រួច១និងថ្នាំពេទ្យកូនសោរមួយចំនួននិងរបស់ផ្សេងៗជាច្រើនទៀត។​ លុះ​ពេល​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​សាក​សួរ​ តើ​លួចយក​ទៅធ្វើអីរូបគាត់បានឆ្លើយថា​ស្រលាញ់ទើបគាត់កាត់យកទៅដេកអោបនិងទុកចងជញ្ជាំងផ្ទះ​ ខណៈ​នោះ​សួរ​បន្ត​ទៀត​ថាផ្ទះនៅឯណាបែកជាឆ្លើយថានៅផ្ទះផ្កាយ៣តែនៅពេលដែលអោយរកលេខទូរសព្ទ័​ គឺនៅតែអង្គុយចុចតែទូរសព្ទ័​ទៅវិញធ្វើអោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​នគរបាលទំនប់ទឹកហួសចិត្តនិយាយលែងចេញអង្គុយ​តែក្រវីក្បាល​ ។​ ហើយអ្វីដែលគួអោយចំឡែកគឺបុរសរូបនោះមិនព្រមបើកមុខ​ទាល់តែសោះ​ ។

ក្រោយមក​កម្លាំង​នគរ​បាល​បានធ្វើសាវតាជាតិនិងកិច្ចសន្យា​អប់រំអោយឈប់ធ្វើដូច្នេះទៀត​ហើយ​ក៏បានដោះលែងអោយត្រឡប់ទៅវិញ​ ចំណែកផ្លាកយីហោប្រគល់អោយម្ចាស់វិញ​៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *