ពុលបបរ ១៦នាក់ នៅស្រុុកកំពង់ត្របែក ខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ មានមនុស្ស១៦នាក់ បានពុលបបរ ពេលមកជួយលើកផ្ទះបងប្អូន នៅភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងគ្រាដែល  បុរសឈ្មោះ សែន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិនេះ បានដើរ រកបងប្អូនជួយលើកផ្ទះអោយ ហើយពេលលើកផ្ទះរួច ម្ចាស់ផ្ទះបានរៀបចំបបរ អោយបងប្អូនហូប ក្រោយ ពីហូបបបររួច ក៏មានអក្ការៈក្អួតចង្អោរ ពុលដល់ចំនួន ១៦នាក់ ស្រី៤នាក់ (ស្រាល១៤នាក់  និងធ្ងន់២នាក់) ក្នុងនោះមានក្មេងចំនួន៨នាក់ផង ។

ក្រោយមានអាការៈបែបនេះ អ្នកភូមិបាននាំយកបងប្អូនមក សំរាកព្យាបាលនៅមណ្ឌលសុខភាពពាមមន្ទារ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ២នាក់ តែអីឡូវនេះពួកគាត់ជាសះស្បើយអស់ហើយ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *