ស្រវឹងស្រាកំរោលចូល ដុតចៅអាយុជាង១ខែ ទាំងរស់

ខេត្តកំពត ៖ បុរសម្នាក់ ឈ្មោះសុខ សន ៥៤ឆ្នាំ មកពីផឹកស្រវឹង មានអាការៈកាចសាហាវ និងមានសតិមិនគ្រប់ទេ តែងតែទាស់ជាមួយកូនចៅក្នុងផ្ទះ ក៏ចាប់ចៅអាយជាង១ខែយកទៅរុំក្រណាត់ រួចដុតនៅលើផ្ទះទាំងរស់គ្រាដែលអ្នកក្នុងផ្ទះមិនហ៊ានជួយ ដោយនាំគ្នារត់ចុះពីលើផ្ទះអស់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៦ នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានដុតចៅស្រីខ្លួនឯងអាយុជាង១ខែ បណ្តាលឱ្យស្លាប់នៅលើផ្ទះ។

ក្រោយពេលទទួលបានដំណឹងឃោរឃៅនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្រុក និងកំលាំងអន្តរាគមន៍ខេត្តចុះទៅកន្លែងកើតហេតុ ប៉ុន្តែជួយមិនទាន់ទេ គឺទារកនោះបានឆេះឡើងខ្លោចស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ជននេះ បានត្រៀមកាំបិត ពូថៅ ញញួរ ដែកត្បែង ដើម្បីទប់ទល់នឹងអ្នកខាងក្រៅ ។ ដូច្នេះ ដើម្បីឃាត់ខ្លួនសមត្ថកិចបានប្រវិធីគាស់ជញ្ជាំងផ្ទះជាច្រើនកន្លែងប្រើកំលាំងច្រើនរយៈពេលជាង៣ម៉ោង ទើបចូលទៅចាប់ខ្លួនជននេះបានយកទៅដាក់ច្រវ៉ាក់ ៕ ក្រពុំ

%e1%9e%8a%e1%9e%bb%e1%9e%8f%e1%9e%85%e1%9f%85

Leave a Reply

Your email address will not be published. Required fields are marked *