ឌុបស្រីដើរលេងប៉ះចំក្រុមបក្ខ​ពួកចោដឹកដល់កន្លែងស្ងាត់វាយប្លន់យកម៉ូតូបាត់

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានមកប្តឹង​កម្លាំង​នគរ​បាល​ថាចោរវាយប្លន់ម៉ូតូ​ ខណៈ​នោះ​កម្លាំង​នគរ​បាល​ល្បាត​ប្រទះ​ឃើញជនសង្ស័យកំពុង​ជិះម៉ូតូដេញអោយជនសង្ស័យឈប់តែត្រូវជនសង្ស័យធាក់ម៉ូតូបណ្តាលអោយដួល រងរបួសធ្ងន់២នាក់។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១នឹង៣០នាទីរំលងអាត្រាត ឈានចូលថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ នាត នីតភេទប្រុសអាយ ២២ឆ្នាំមុខរបរធ្វើការក្រុមហ៊ុន ដូនពេញ ស្នាក់នៅកន្លែងក្រុមហ៊ុន មាន​ស្រុក​កំណើត ភូមិត្រពាំងធំឃុំពានរោង ស្រុកស្វាយ អន្ទរ ខេត្ត ព្តៃវែង ។
ម៉ូតូដែលជនសង្ស័យប្លន់ ម៉ាកZOOMER-Xពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1CF,8865។ចំណែកឯ​កម្លាំង​នគរ​បាល​ដែលត្រូវចោរ​ធាក់ម៉ូតូរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ ផេង ចាន់ថុន នាម១៦Qរងរបួសបាក់ដងកាំបិតខាងស្តាំ នឹងទី២-ឈ្មោះ វី វីន នាម១៦D1​អ្នក​ទាំង​២ខាងលើជាមន្ត្រី​នគរ​បាល​ចូល​ថ្មី ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ម្ចាស់ម៉ូតូបាននិយាយថា មុនពេលកើតហេតុ រូបគាត់ មានទំនាក់ទំនងស្គាល់ នឹងនារីម្នាក់ តាមទូរស័ព្ទ ហើយបាននាំគ្នាទៅដើលេងដោយមកឌុបនារីខាងលើនៅម្តុំរោងចក្រQMIភូមិត្រពាំងពោធិ៍ ទៅ​ដើរ​លេងនៅកោះពេជ្រ។លុះដើរ​លេងរួចនារីខាងលើអោយឌុបមកផ្ទះជួលបងនៅព្រៃទា​សង្កាត់ចោមចៅ។បន្ទាប់​មក​ខ្លួនបើកឌុបនារីមកដល់ភូមិកើតហេតុខាងលើជា​កន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ ២នាក់ប្រដាប់ដោយដំបងបានស្ទាក់អោយឈប់ហើយវាយទៅលើរូបគាត់មួយដំបងចំពីក្រោយ បណ្តាលអោយបែកក្បាលហើយរូបគាត់ភ័យរត់គេចចេញ។​ពេល​នោះ​ជនសង្ស័យបានឌុបគ្នាទាំង៣នាក់ចេញទៅបាត់(រួមនារីខាងលើ)។​ក្រោយមក​មក​ខ្លួន​បានរត់មកប្តឹង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​អោយជួយអន្តរាគមន៍ភ្លាមផងដែរ។
តាម​ប្រភពព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​បានអោយដឹងថា បន្ទាប់​ពី​ពួក​គាត់​ទទួល​ដំណឹង​ភ្លាមៗ​ ហើយ​គាប់​ជួន​ពួកគាត់ទើបចេញពីល្បាតផងនោះ បានចេញអន្តរាគមន៍២ម៉ូតូគ្រឿង​មានគ្នា៤នាក់ដោយជិះបំបែកផ្លូវគ្នា។​ពេល​នោះ​កម្លាំង​នគរ​បាល​បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកZOOMER,Xពណ៌ទឹកក្រូច សង្ស័យម៉ូតូដែលជនរងគ្រោះត្រូវចោរ​ប្លន់ខាងលើ ដោយស្រែកតាម អាយឌីអោយជួយស្ទាក់។លុះដេញមកដល់ផ្លូវ សហព័ន្ធរុស្សីភូមិព្រីទាបានដេញ តាម​ទាន់​អោយ​អែប​ឈប់ តែមិនទាន់បានឈប់ផង ត្រូវជនសង្ស័យធាក់ម៉ូតូ កម្លាំង​នគរ​បាល​បណ្តាលអោយដួលបោកនឹងថ្នល់រងរបួសធ្ងន់២នាក់ហើយជនសង្ស័យបន្ថែមល្បឿនបើកយ៉ាងលឿន បន្ទាប់មកកម្លាំង​នគរ​បាល​ដេញទៀតតែដេញមិនទាន់ត្រូវជនសង្ស័យគេចខ្លួនបានដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​រងរបួសធ្ងន់២នាក់ត្រូវបានរថយន្តសង្រ្គោះមន្ទីពេទ្យសម្ភព រស្មីបានដឹកយកទៅព្យាបាលភ្លាមផងដែរ​។បន្ទាប់មកលោក នាយប៉ុសិ៍្តចោមចៅនឹងលោកអធិការងបានមកមើលជនរងគ្រោះនៅមន្ទីពេទ្យ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូបានដាក់ពាក់បណ្តឹងដើម្បីអោយសមត្ថកិច្ច វែករកមុខសញ្ញាខាលើមក​ផ្ដន្ទាទោស​តាមច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *