រថយន្តម៉ាក G.M.C អង្គភាព ង70 ថើបគូថ AUDI កណ្តាលភ្លៀងរងការខូចខាតយ៉ាងដំណុំ​

 

 
ខេត្តកណ្តាល៖ តាមរបាយការណ៍របស់​កម្លាំង​នគរ​បាល​ស្រុកពញាឮបានអោយ​ដឹងថា កាលពីថ្ងៃទី ២៤ សីហា ២០១៧ វេលាម៉ោង ១៥ និង៣៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្តាលឲ្យខូចខាត) បង្កឡើងដោយរថយន្តម៉ាកG.M.C (កងយោធពលខេមរភូមិន្ទ) និងរថយន្តម៉ាកAUDI បណ្តាលអោយខូចខាតរថយន្តAUDI ផ្នែកខាងក្រោយ តែ មិនបណ្តាលអោយរងរបួសដល់មនុស្សឡើយ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតហេតុលើកំណាត់ផ្លូវជាតិលេខ៥KM ៣៧-៣៨ចំណុចភូមិ ចេតីយ៍ទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយដឹងថា នៅវេលាកើតហេតុខាងលើអាកាសធាតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង មានរថយន្តមួយគ្រឿងម៉ាកAUDI ពណ៌ សពាក់ស្លាកលេខភ្នំពេញ2AH-3369 បើកបរក្នុងទិសដៅ ពីលិចទៅកើត(បាត់ដំបង ភ្នំពេញ) ដោយឈ្មោះជា សុខចាន់ ភេទ ប្រុស អាយុ៣៣ឆ្នាំ ទីលំនៅផ្ទះលេខ៨២ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ខណៈបើកបរមកដល់កន្លែងកើតហេតុអាកាសធាតុផ្ទៃមេឃងងឹតមានភ្លៀងធ្លាក់ខ្លាំងលំហូរចរាចរខាងមុខមានការកកស្ទះម្ចាស់រថយន្តក៏ជាន់ហ្វ្រាំងឈប់ស្របពេលនោះក៏មានរថយន្តម៉ាក GMC ពណ៌ ត្រីយ៍អី ពាក់ស្លាកលេខ ខេមរភូមិន្ទ2.3 7054 បើកបរដោយឈ្មោះអុឹម សិរី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរកងយោធពលខេមរភូមិន្ទ អង្គភាព កងពលលេខ ង70 បានបុករុញពីក្រោយបណ្ដាលអោយខូចខាត ផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចស្រុកស្រុកពញាឮ បានចុះមកវាស់វែង និងដឹកយកមធ្យោបាយ យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនិតិវិធី៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *