អគ្គិភ័យឆេះបំផ្លាញផ្ទះមួយខ្នងខ្ទេចទាំងស្រុងនឹង៣ខ្នងទៀតរងការខូចខាតតិចតួចនៅសង្កាត់ទួល

 

 

 

ភ្នំពេញៈ៖ លំនៅឋានបងប្អូនប្រជាពលរដ្ឋចំនួន​ ៤ខ្នងស្ថិតនៅសង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅនៅព្រឹកថ្ងៃទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០១៧​ ដែលបណ្តាលរងការខូចខាតយ៉ាងដំណំ​ ។
​ អាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ​ ដែលចុះទៅអន្តារាគមន៍ពន្លត់​ អគ្គិភ័យបានអោយដឹងថា​ ដំបូងឡើយអគ្គិភ័យបានឆេះចេញពីផ្ទះដែលធ្វើអំពី​ឈើលើថ្មក្រោម​យ៉ាងខ្លាំង​ ហើយភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍មកអាជ្ញាធរដើម្បីសុំការអន្តរាគមន៍​ នឹងនាំគ្នាយកទុយោបាញ់ពន្លត់​តែមិនអាចគ្រប់គ្រងបានឡើយ​ រហូតរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុចេញអន្តរាគមន៍បានទឹកស្រោចទៅលើអណ្តាតភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ​ អោយរលត់សូន្យសុង​ទៅវិញ។
​ អាជ្ញាធរបានបញ្ជាក់ថា​ ក្នុងហេតុការណ៍នេះ​ គឺផ្ទះមួយខ្នងដែលធ្វើអំពីឈើលើថ្មក្រោម​ នឹងសម្ភារះប្រើប្រាស់ជាច្រើន​ ត្រូវបានរងការខូចខាតទាំងស្រុង។ចំណែកឯលំនៅឋាន៣ខ្នងទៀតដែលនៅជុំវិញកន្លែងកើតហេតុក៏ត្រូវអគ្គិភ័យឆាបឆេះដែលតែរងខាតខូចតិចតួចប៉ុណ្តោះ​ ដោយសាររថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ទាន់ពេលវេលា​ ។ អាជ្ញាធរបានបន្តថា​ ក្នុងប្រតិបត្តិពន្លត់អណ្តាតភ្លើងនេះ​ គឺរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៧គ្រឿង​ ឡានទឹកមកពីតាមបណ្តាខណ្ឌចំនួន៣គ្រឿង​ សរុបរថយន្ត១០គ្រឿង​បានមកដល់កន្លែងកើត​ហេតុប៉ុន្តែប្រើទឹកអស់តែ២ឡានប៉ុណ្តោះ​ ។ ជំហានដំបូងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ​ ប៉ុន្តែបើតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅក្បែរនោះថា​ ដំបូងគេឃើញឆេះម៉ូតូសេ១២៥មួយគ្រឿងនៅពីក្រោមផ្ទះ​ រួចមកក៏បន្តរៀបដាលឡើងតែម្តងទៅ​។ ជុំវិញករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនឹងសួរនាំម្ចាស់ផ្ទះដែលរងការខូចទាំងស្រុង​ ដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដនូវ​ទេ​៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *