កម្លាំង​នគរ​បាល​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ជាមុខសញាជួញដូរគ្រឿងញៀន

0
190

 

 

 

ភ្នពេញ៖ជនសង្ស័យ១នាក់ជាមុខសញាជួញដូរគ្រឿងញៀនត្រូបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យធ្វើកាឃាត់ខ្លួនដកហូតបានថ្នាំ២កញ្ចប់ធំ១តូច១ កាលពីវេលា​ម៉ោង២និង៣០នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧​ស្ថិត​តាម​បណ្ដោយ​ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួនឈ្មោះ វង់តុលា អាយុ២៦ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
តាមប្រភព​ព៌ត៌​មានពី​កម្លាំង​នគរបាល​បានប្រាប់អោយដឹងថា នៅ​មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​នគរបាលប៉ុស្ត៍ស្ទឹងមានជយ័ ដឹកនាំដោយលោក មៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមាជ័យ លោកបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យ​ម្នាក់​ឈរតាមផ្លូវបេតុង៣៧១សូឡាដោយការសង្ស័យក៏ហៅឲ្យ​ឈប់ធ្វើការត្រួតពិនិត្យ​ស្រាប់​តែ​ឃើញថ្នាំញៀន២កញ្ចប់ធំលាក់នៅក្នុងខ្លួន។បន្ទាប់​មក​កម្លាំង​នគរ​បាល​បានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពីរសួរនាំរួចជនសង្ស័យបានឆ្លើយថាពួកគេបានទិញថ្នាំនៅម្ដុំចាក់សំរាបចាស់ ហើយយកមក​ចែកចាយបន្តទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថតាំងកំពុងកសាង​សំណុំ​រឿងបញ្ជួនទៅអធិការដ្ឋានខណ្ឌមានជ័យ​ដើម្បី​ចាត់ការតាមនិតិវិធីច្បាប់៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here