រថយន្តទំនើបម្ចាស់ងោគមួយភាំងរ៉េ​ចង្កូតទៅបុករបាំងថ្មចែកទ្រូងរងការខូចខាត

 

 

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាត់សុី​ សេរីទំនើបងងុយ​ដេកមួយភាំងរ៉េ​ចង្កូតជ្រុលទៅបុក​របាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ ក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លែបាសាក់ ខណ្ឌចំការមន ។
តាមសម្ដីបុរសម្នាក់ដែលជាអ្នកបើករថយន្តតាក់សុីឆយ ប្រភេទរថយន្តស៊េរីទំនើបម៉ាកKIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3759 បាននិយាយ​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុង​ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រូបគាត់បានងោគមួយភាំង ហើយក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយរូបគាត់ក៏បានបោកក្បាលនិងកញ្ចក់រថយន្តរបួសបែកក្បាលបន្តិចបន្ទួចផងដែរ។ ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវមិនរងការខូចខាតធ្ងន់ធ្ងននោះឡើយ ។
ក្រោយពេលកើតហេតុ នគរបាល​ជំនាញចរាចរណ៍មូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ​ព្រមទាំង​ទំនាក់ទំនង​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​ធ្វើការវាស់វែង​ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ជើងគោករាជធានីភ្នំរងចាំដោះស្រាយគ្នានៅពេលក្រោយ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *