នគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសសារធាតុញៀន១កញ្ចប់ធំនិង៣កញ្ចប់តូច

0
168

ភ្នំពេញៈ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវបេតុង ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយរឹបអូសបានថ្នាំញៀនមយយថង់ធំ និង ៣ថង់តូច ។

ជនសង្ស័យឈ្មោះ រើន ផាន្នី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួនជាមួយ ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៤កញ្ចប់ (ថង់ធំចំនួន០១កញ្ចប់ ថង់តូចចំនួន០៣កញ្ចប់) និងដកហូតបាន២ ទូរស័ព្ទដៃម៉ាក i phone 6 plas ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1W 2421 ចំនួន១គ្រឿង និងលុយចំនួន៩០ដុល្លារ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកគ្រឿងញៀន និងកម្លាំងនគរបាល​ផ្នែកអន្តរាគមន៍ខណ្ឌព្រែកព្នៅបានចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដើម្បីការពារសុវត្ថភាពេជូនប្រចាពលរដ្ឋ។លុះជិះម៉ូតូល្បាតមកដល់ចំណុចកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យកំពុងតែអង្គុយនៅលើម៉ូតូតែម្នាក់ឯងហើយដោយមានការសង្ស័យកម្លាំងនគរបាលបានហៅបុរសនេះត្រួតពិនិត្យស្រាប់តែប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៤ កញ្ចប់នៅលើខ្លួនជនសង្ស័យ។ភ្លាមនោះកម្លាំងនគរបាលក៏បានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែក​ព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here