ភ្នំពេញ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់មានកូន៤នាក់ក្នុងបន្ទុក បានស្លាប់ខណៈដែលទៅគ្លីនិក កែពង្រីកសុដន់នៅគ្លីនិក (De Beauté Clinic) ដោយគ្រូពេទ្យខ្វះបច្ចេកទេស ។
ស្ត្រីរងគ្រោះឈ្មោះ រស់ សុខនី អាយុ៣៦ឆ្នាំ មានកូនបួននាក់ និងមានស្រុកកំណើតនៅខេត្តក្រចេះ។
ប្តីរបស់ស្ត្រីរងគ្រោះបានរៀបរាប់ថា៖ មុនហេតុការណ៌ដែលបណ្តាលឲ្យប្រពន្ធរបស់លោកស្លាប់បែបនេះ គឺប្រពន្ធរបស់គាត់បានមើល Page Facebook របស់គ្លីនិកមួយដែលមានយីហោ (ដឹបូតេ) នៅជិតរង្វង់មូលកាំកូស៊ីធីបានផ្សាយពីវិធីកែសមម្ផស្សគឺពង្រីកដើមទ្រូង(សុដន់)ឃើញដូចនេះ ប្រពន្ធរបស់លោកបានពិភាក្សាគ្នា ជាមួយលោក ដើម្បីទៅកែសម្ផស្សនៅគ្លីនិកខាងលើ លោកក៏យល់ព្រមឲ្យប្រេពន្ធរបស់លោក ទៅកែពង្រីកដើមទ្រូងក្នុងតំលៃ៣០០០ដុល្លារ ។
ប្តីស្រី្តរងគ្រោះបន្តថា មកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃណាត់ គ្លីនិកខាងលើបានធ្វើការវះកាត់សុដន់ក្រោយពីវបាន២ថ្ងៃ គឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ប្រពន្ធគាត់មានអាការធ្ងន់ធ្ងរបំផុតក៏ខាងគ្លីនិកខាងលើដោះដៃ មិនព្រមទទួលខុសត្រូវលើការវះកាត់កែច្នៃពង្រីកសុដន់នោះទេ គឺបានប្រាប់់គ្រួសាររបស់ ជនរងគ្រោះឲ្យដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកមួយទៀត ដែលមានយីហោ ICU មានទីតាំងស្ថិតនៅផ្ទះលេខ៥ ផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
លុះដឹកប្រពន្ធមកដល់គ្លីនិក ខាងគ្លីនិកបានពិនិត្យមើលអ្នកជំងឺ ហើយគ្រូពេទ្យបានប្រាប់់ទៅក្រុមគ្រួសារស្ត្រីរងគ្រោះថា គ្មានសង្ឃឹមរស់ទេ ព្រោះខាងគ្លីនិកដឹបូតេចាក់ថ្នាំសណ្តំបានស៊ីសួតតម្រងនោម និងថ្លើមអស់ហើយរហូតដល់ម៉ោងជាង៤និង៤០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រពន្ធក៏ស្លាប់ទៅ ៕ អូន ធួក
