បងប្រុុសអ្នកនាង ខៀវ សានសាណា បាញ់សម្លាប់ប្រពន្ធ ហើយបាញ់សម្លាប់ខ្លួនឯងជាក្រោយ

0
170

ភ្នំពេញៈលោក ខៀវ កាណែល ត្រូវចា បងប្រុសពិធីការិនីស្ថានីយទូរទស្សន៍ CTN អ្នកនាង ខៀវ សានសាណា បានបាញ់សម្លាប់ប្រពន្ធ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ សង្ស័យព្រោះភ្លើងប្រច័ណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅយប់នេះ។

មន្ត្រីប៉ូលិសក្រុងភ្នំពេញម្នាក់ បានប្រាប់ ឲ្យដឹងថា បុរសដែលបើកការបាញ់ប្រហារនេះ មានឈ្មោះ ខៀវ កាណែល ជាមន្ត្រីនគរបាល មានតួនាទីជាជំនួយការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោកផ្កាយ៤ ជួន សុវណ្ណ ត្រូវជាកូនប្រុសបង្កើតរបស់លោក ខៀវ កូឡា អ្នកយកព័ត៌មានជើងចាស់ និងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CNC និងត្រូវជាបងប្រុសបង្កើតរបស់អ្នកនាង ខៀវ សានសាណា ពិធីការិនីដ៏នៅ CTN ហើយក៏ត្រូវជាក្មួយបង្កើតរបស់លោកផ្កាយ៤ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃផងដែរ។ បច្ចុប្បន្ន លោក ខៀវ កាណែល ។

ប្រភពបន្តឲ្យដឹងថា ករណីបាញ់ប្រហារនេះ កើតឡើងដោយសារលោក ខៀវ កាណែល ប្រច័ណ្ឌប្រពន្ធឈ្មោះ យេង លក្ខិណា អាយុ៤០ឆ្នាំ ទើបឈានទៅបញ្ចប់ជីវិតទាំងប្រពន្ធ និងខ្លួនឯង ដោយគ្រាប់កាំភ្លើងចំនួន២គ្រាប់ នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចក្បែរខុនដូរ៩៩៩ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពលួចបង្ហើបឲ្យដឹងថា នៅមុនមួយថ្ងៃនៃថ្ងៃកើតហេតុការណ៍នេះ អ្នកនាង យេង លក្ខិណា ដែលរៀបការជាមួយគ្នាថ្មីថ្មោងរយៈពេលប្រមាណជា៤ខែនេះ បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារថា “មានមនុស្សតិចបំផុត ដែលអាចអត់ធ្មត់និងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភយ័អនុគ្រោះ ចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះ ជាមនុស្សដែលស្រលាញ់យើងខ្លាំងជាងជីវិតរបស់គេ”

យ៉ាងណាការបញ្ចប់ជីវិតខ្លួនឯងពីសំណាក់ជំនួយការរបស់លោកស្នងការនគរបាលក្រុងភ្នំពេញ រូបនេះ ធ្វើឲ្យលោកផ្កាយ៤ ជួន សុវណ្ណ មិនអស់ចិត្ត និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេត ឲ្យមែនទែន ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here