ទើបចេញពីពន្ធនាគារ រកស៊ីលក់គ្រឿងញៀនស្រង់ដើម ត្រូវនរគបាលឃាត់ខ្លួន

ត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ដែលទើបចេញពីពន្ធនាគារពីបទប្លន់ ត្រូវកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ ចាប់ខ្លួនម្តងទៀតពីបទប្រើអំពើហឹង្សាដោយចេតនាលើអ្នកដ៏ទៃ។ ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើរឡើងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

សម្មត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាមានដីកាពីបទប្រើប្រាស់អាវុធខុសច្បាប់ និងជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារពីបទប្លន់ម៉ូតូ ឈ្មោះ ឈឿន វុទ្ធី ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិមេមត់កណ្តាល ឃុំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សម្មត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរឃើញម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០៥កញ្ចប់ធំជាប់ខ្លួន ។
បច្ចុបច្ចន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថិកិច្ចនគរបាលជំនាញស្រុក កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធិ ម្តងទៀត៕

photo330683121851805560 photo330683121851805561

Leave a Reply

Your email address will not be published. Required fields are marked *