

ភ្នំពេញ៖ ស្ត្រីម្នាក់បានមកធ្វើជាទិញជញ្ជៀនមាសនៅក្នុងផ្សារពោធិ៍ចិនតុង ខណៈម្ចាស់កំពុងរវល់លក់ស្រាប់តែស្ត្រីនោះយកជញ្ជៀនដើរចេញតែត្រូវម្ចាស់ឃើញទាន់ក៏ចាប់ប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៥០នាទីល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅចំណុចតូបលេខ១០០Aផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ទូច ស្រីម៉ៅ ភេទ ស្រីអាយុ២៥ឆ្នាំ ស្នាក់នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក។ចំណែកឯជនរងគ្រោះឈ្មោះ សួង ដាវី ភេទស្រីអាយុ៣២ឆ្នាំស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមការបំភ្លឺពីជនរងគ្រោះ ឈ្មោះ សួង ដាវី បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី ២៧ សីហា ឆ្នាំ២០១៧ ម៉ោងប្រហែល ១៧និង៣០នាទី ជនរងគ្រោះកំពុងអង្គុយលក់គ្រឿងអល័ង្ការ(លក់មាស) នៅតូបលេខ១០០A ផ្សារពោធិ៍ចិនតុង។ លុះដល់ម៉ោង ១៧និង៥០នាទី មានជនសង្ស័យបានមករកទិញគ្រឿងអលង្ការនៅតូបជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងរវល់លក់ ស្រាប់តែជនសង្ស័យបាន
ពាក់ចិញ្ចៀនមួយវង់នឹងដៃ ដើរចេញ តែត្រូវជនរងគ្រោះឃើញទាន់ ស្រែកនិងឃាត់ជនសង្ស័យប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវរបញ្ចូនទៅកាន់ផ្នែកជំនាញយុត្តិធម៍នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្ត៕សារ៉េត